កីឡា
ជប៉ុនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលឈ្នះអេស្ប៉ាញឡើងវគ្គ១៦ក្រុម
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានបង្កើតភាពអស្ចារ្យក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃជើងឯកពិភពលោក FIFA World Cup នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះជើងខ្លាំងអេស្ប៉ាញដោយលទ្ធផល ២-១ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយកាលពីយប់មិញ។

ការប្រកួតបានត្រឹមតែ១១នាក់ប៉ុណ្ណោះខ្សែប្រយុទ្ធ Morata ទម្លាយសំណាញ់ទីរបស់គូប្រកួតជួយឲ្យអេស្ប៉ាញនាំមុខ០-១ ប៉ុន្តែចូលវគ្គទី២ជប៉ុនវាយបកវិញបាន២គ្រាប់ជាគុណសម្បត្តិរបស់កីឡាករ Doan នៅនាទីទី៤៨ និងកីឡាករ Tanaka នៅទីទី៥១ ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ២-១។

នេះជារឿងនឹកស្មានមិនដល់ដែល ជប៉ុន បានឈរលើកំពូលតារាង និងលេខ២គឺក្រុមគោជល់ អេស្ប៉ាញ ដែលដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយហើយរុញច្រានឥន្ទ្រីដែក អាល្លឺម៉ង់ ធ្លាក់ត្រឹមវគ្គចែកពូល។ នៅវគ្គ១៦ក្រុមចុងក្រោយ ជប៉ុន ប៉ះ ក្រូអាត ខណៈ អេស្ប៉ាញ ប៉ះ ម៉ារ៉ុក៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


