កីឡា
កម្ពុជានឹងហោះទៅប្រកួតជាមួយម៉ាឡេស៊ី យប់ថ្ងៃទី៧ ខែធ្នូនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំដដែល។
បញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិទើបតែចេញជាសាធារណៈកាលពីព្រឹកម្សិលមិញនេះ ហើយនឹងចាប់ផ្តើមហ្វឹកហាត់តែម្តងនៅថ្ងៃទី៥ ខែធ្នូនេះនៅកីឡដ្ឋានរបស់ក្លឹបព្រះខ័នរាជស្វាយរៀង និងបន្តហ្វឹកហាត់នៅថ្ងៃទី៦ មុនពេលធ្វើដំណើរមករាជធានីភ្នំពេញវិញដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ក្រុម និងឯកត្តជននៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគនៅល្ងាចថ្ងៃទី៧ ខែធ្នូ។

បន្ទាប់ពីចប់ទទួលពានរង្វាន់ ក្រុមជម្រើសជាតិនឹងចេញដំណើរភ្លាមទៅប្រទេសម៉ាឡេស៊ីទាំងយប់ដើម្បីប្រកួតមិត្តភាពអន្តរជាតិ។ ដូច្នេះមានន័យថា ក្រុមជម្រើសជាតិកម្ពុជាប្រមូលហ្វឹកហាត់បានតែពីរថ្ងៃប៉ុណ្ណោះសម្រាប់ការត្រៀមខ្លួនប្រកួតជាមួយម៉ាឡេស៊ីដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែធ្នូ។
ក្រោយប្រកួតកម្តៅសាច់ដុំជាមួយម៉ាឡេស៊ី កម្ពុជាមានរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះដើម្បីហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF Cup ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២០ ខែធ្នូនេះ។ កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងព្រុយណេ។
កម្មវិធីប្រកួតរបស់កម្ពុជា
- ទី២០ ធ្នូ ២០២២ ៖ កម្ពុជា vs ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោ
- ទី២៣ ធ្នូ ២០២២ ៖ ឥណ្ឌូនេស៊ី vs កម្ពុជា នៅកីឡដ្ឋាន Gelora Bung Karno
- ទី២៩ ធ្នូ ២០២២ ៖ កម្ពុជា vs ព្រុយណេ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
- ទី២ មករា ២០២៣ ៖ ថៃ vs កម្ពុជា នៅកីឡដ្ឋាន Thammasat

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


