កីឡា
មកស្គាល់គ្រួសារចម្លែក ដែលជាអ្នកគាំទ្រ ក្រុមបាល់ទាត់សាំបា ប្រេស៊ីល
នៅម៉ោង១០យប់ថ្ងៃសុក្រទី០៩ខែធ្នូនេះ ក្រុមបាល់ទាត់សាំបាប្រេស៊ីល នឹងត្រូវប្រកួតជាមួយ ឥដ្ឋការ៉ូ ក្រូអាត ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ World Cup 2022 នៅប្រទេសកាតា។

មុនការប្រកួតមកដល់ យើងសូមនាំលោកអ្នក ទៅស្គាល់គ្រួសារចម្លែកមួយ ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។
ពួកគេគឺជាគ្រួសារប្រេស៊ីល ដែលសមាជិកនីមួយៗ សុទ្ធតែមានម្រាមដៃ៦ ហើយកំពុងមានក្តីសង្ឃឹមខ្ពស់ថា ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ នឹងឈ្នះពាន World Cup ឆ្នាំនេះ។

សមាជិក១៥នាក់នៃគ្រួសារ da Silva ដែលមានរហស្សនាមថា “គ្រួសារ៦” សុទ្ធតែមានម្រាមដៃ៦។ ទោះយ៉ាងណា អ្នកខ្លះមានម្រាមជើង៥ ខ្លះទៀតមាន៦។
គ្រួសារនេះ រស់នៅតំបន់ Aguas Claras ក្នុងសង្កាត់សហព័ន្ធ នៃរដ្ឋធានី ប្រាស៊ីលីយ៉ា របស់ប្រទេសប្រេស៊ីល។

បម្រែបម្រួលនៃហ្សែនដ៏កម្រ ឬគេហៅថា Polydactyly ត្រូវបានគេបញ្ជាក់ថា ជាមូលហេតុដែលធ្វើឲ្យគ្រួសារនេះ កើតមកមានម្រាម៦ អស់រយៈពេល៦ជំនាន់មកហើយ។
ប្រេស៊ីល គឺជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត World Cup ដោយបានឈ្នះពាន៥សម័យ ពោលគឺឈ្នះនៅស៊ុយអែតក្នុងឆ្នាំ១៩៥៨, នៅឈីលីឆ្នាំ១៩៦២, នៅម៉ិកស៊ិកឆ្នាំ១៩៧០, នៅសហរដ្ឋអាមេរិកឆ្នាំ១៩៩៤ និងនៅកូរ៉េខាងត្បូងនិងជប៉ុនឆ្នាំ២០០២។

គ្រួសាររបស់ Da Silva សង្ឃឹមថា នៅកាតាឆ្នាំនេះ វានឹងក្លាយជាការឈ្នះពានលើកទី៦។
នាមត្រកូល Silva គឺជារឿងធម្មតានៅក្នុងបណ្តាប្រទេសនិយាយភាសាព័រទុយហ្គាល់ ហើយជានាមត្រកូលដ៏ពេញនិយមបំផុតនៅក្នុងប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកគាំទ្រម៉ារ៉ុក ប៉ះទង្គិចជាមួយប៉ូលិស ទូទាំងទ្វីបអឺរ៉ុប ក្រោយក្រុមរបស់ខ្លួន ឈ្នះ អេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


