កីឡា
ក្រុមហ៊ុនអាកាសចរណ៍ម៉ារ៉ុក រៀបចំជើងហោះហើរពិសេស ដឹកហ្វេនៗ ទៅគាំទ្រដល់ កាតា (មានវីដេអូ)
ក្រុមហ៊ុនអាកាសចរណ៍ Royal Air Maroc របស់ប្រទេសម៉ារ៉ុក នឹងដំណើរការជើងហោះហើរពិសេសចំនួន៣០ ដើម្បីដឹកអ្នកគាំទ្របាល់ទាត់ចេញពីទីក្រុង Casablanca ទៅកាន់ទីក្រុង Doha សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃពុធជាមួយក្រុមជម្រើសជាតិបារាំង។

ក្រុមហ៊ុនអាកាសចរណ៍នេះនិយាយថា ជើងហោះហើរនឹងចេញដំណើរនៅថ្ងៃអង្គារ និងថ្ងៃពុធ។
អ្វីដែលជាក្តីរីករាយដល់ប្រជាជនម៉ារ៉ុក ហើយមិនត្រឹមតែសម្រាប់អ្នកគាំទ្របាល់ទាត់ប៉ុណ្ណោះទេ ប្រទេសនេះបានក្លាយជាប្រទេសដំបូងគេ ក្នុងទ្វីបអាហ្រ្វិកដែលឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា។

គួរបញ្ជាក់ថា អ្នកគាំទ្រក្នុងការធ្វើដំណើរកញ្ចប់តម្លៃពិសេសនេះ នឹងត្រូវទៅចូលរួមជាមួយជនជាតិម៉ារ៉ុករាប់ពាន់នាក់ទៀត ដែលគាំទ្រការប្រកួតបាល់ទាត់នៅទីក្រុង Doha រួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


