កីឡា
លោក Scaloni ថា ក្រូអាត មានកីឡាករអាចធ្វើឲ្យ អាហ្សង់ទីន ឈឺចាប់ តែសុំមិននិយាយឈ្មោះ
គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni កាលពីថ្ងៃចន្ទ បាននិយាយថា ក្រុមរបស់លោករំពឹងថា នឹងមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ដ៏ស្វិតស្វាញជាមួយក្រូអាត បន្ទាប់ពីក្រុមអាមេរិកខាងត្បូងមួយនេះ ហត់នឿយក្នុងការយកឈ្នះលើ ហូឡង់ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ។

អាហ្សង់ទីន នឹងទទួល ក្រូអាត នៅកីឡដ្ឋាន Lusail ដែលមានសមត្ថភាពផ្ទុកទស្សនិកជន ៨៩,០០០ នាក់ នៅថ្ងៃអង្គារ វេលាម៉ោង ២ រំលងអធ្រាត្រយប់នេះ ដើម្បីដណ្ដើមកន្លែងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
“យើងរំពឹងថា នឹងមានការប្រកួតដ៏ស្វិតស្វាញមួយ ហើយទល់នឹងក្រុមដ៏ល្អមួយ។ ពួកគេជាក្រុមត្រឹមត្រូវ ហើយពួកគេលេងជាក្រុម។ ” Scaloni បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទមុនការប្រកួតនៅទីក្រុង Doha។ “ពួកគេនឹងធ្វើឲ្យរឿងលំបាកសម្រាប់យើង”។

“ពួកគេមានទម្រង់លេងជាក់លាក់។ ខ្ញុំមិនគិតថាពួកគេនឹងផ្លាស់ប្ដូរវាទេ។ ពួកគេមានកីឡាករល្អៗណាស់។ ហើយពួកគេមានប្រពៃណីបាល់ទាត់យូរអង្វែង”។ អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន បាននិយាយ។
“យើងមានប្រព័ន្ធ និងរបៀបលេងរបស់យើង។ យើងនឹងមិនផ្លាស់ប្ដូររបៀបលេងរបស់យើងទេ។ យើងដឹងថា ពួកគេមានកីឡាករឆ្នើម។ ពួកគេមានកីឡាករដែលអាចធ្វើឲ្យយើងឈឺចាប់។ ខ្ញុំនឹងមិននិយាយឈ្មោះទេ”។ លោក Scaloni បានបន្ថែម។

ក្រុមទាំង ២ បានប៉ះគ្នាចំនួន ៥ លើកន្លងមក ដោយទាំងសងខាងដណ្ដើមបានជ័យជម្នះ ២ លើកដូចគ្នា ហើយការប្រកួតទី ៥ បញ្ចប់ដោយស្មើ។ នោះរាប់បញ្ចូលទាំងការជួបគ្នាពីរលើកនៅ World Cup។ នៅឆ្នាំ ១៩៩៨ អាហ្សង់ទីន បានយកឈ្នះ ក្រូអាត ១-០។ ពីរទសវត្សរ៍ក្រោយមក នៅឆ្នាំ ២០១៨ ក្រូអាត បានសងសឹកដោយយកឈ្នះអាហ្សង់ទីន ៣-០។ ប៉ុន្តែការប្រកួតទាំងពីរនោះស្ថិតក្នុងវគ្គចែកពូល ៖ នៅថ្ងៃអង្គារនេះ វានឹងខ្ពស់ជាងអ្វីដែលភាគីទាំងពីរបានជួបប្រទះពេលប្រឈមមុខដាក់គ្នា។
ក្រូអាត ប្រសិនបើពួកគេឈ្នះ – នោះនឹងក្លាយទៅជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup ២ ឆ្នាំជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីប្រេស៊ីល ធ្វើបានក្នុងឆ្នាំ ២០០២៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


