កីឡា
វិភាគ ព្យាករលទ្ធផល ជម្រើស១១នាក់ អាហ្សង់ទីន vs ក្រូអាត យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនត្រូវតទល់នឹងជម្រើសជាតិក្រូអាត ជើងឯកពិភពលោក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម៉ោង២យប់នេះ ដើម្បីរកឱកាសទៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកាតា។
ការប្រកួតធ្វើកីឡដ្ឋាន Lusail Iconic ដែលជាទីលានប្រកួតលើកដំបូងសម្រាប់ក្រូអាតក្នុង World Cup ឆ្នាំនេះ ប៉ុន្តែជាលើកទី៤សម្រាប់អាហ្សង់ទីន បន្ទាប់ពីលើកទី១ចាញ់ អារ៉ាប៊ីសាអូឌីត ២-១, លើកទី២ ឈ្នះ ម៉ិកស៊ិក ២-០ និងលើកទី៣ឈ្នះប៉េណាល់ទី៤-៣ លើហូល្លង់។

ព័ត៌មានក្រុម
ខ្សែការពារអាហ្សង់ទីន Gonzalo Montiel និង Marcos Acuna ជាប់ពិន័យកាតលឿងពីរដងជាប់គ្នាមិនអាចលេងបានទេ។ Nicolas Tagliafico និង Scaloni អាចបន្តតំបន់ការពារបាន។ Alejandro Gomez អាចនឹងបង្ហាញខ្លួនយប់នេះ ដោយសារជាសះស្បើយពីរបួសហើយ ខណៈ Rodrigo De Paul និង Angel Di Maria ដែលមានបញ្ហារបួសតិចតួចទំនងជាមានវត្តមានដែរ។
លោក Scaloni បានធ្វើការផ្លាស់ប្តូរពេលប៉ះហុល្លង់វគ្គ៨ក្រុមចុងក្រោយជាមួយខ្សែការពារ៥រូប ដោយមានវត្តមាន Lisandro Martinez ធ្វើបានល្អ ហើយរូបគេអាចលេងបានទៀតយប់នេះ។
ចំណែកគ្រូអាតវិញ លោក Dalic ពិតជាសំណាងណាស់ដែលមានក្រុមពោរពេញដោយឆន្ទៈក្នុងការទទួលបានជ័យជម្នះលើជើងខ្លាំងប្រេស៊ីល ហើយកូនក្រុមគ្មានបញ្ហាអ្វីធំដុំទេសម្រាប់រាត្រីនេះ។ បន្ថែមលើនេះ Borna Sosa និង Mislav Orsic មានសុខភាពល្អប្រសើរឡើងវិញហើយ។
កំពុងមុតស្រួចនៅតំបន់រកគ្រាប់បាល់ លោក Dalic ជឿជាក់លើខ្សែបម្រើប្រយុទ្ធស្លាប Mario Pasalic ជាមួយខ្សែប្រយុទ្ធ Andrej Kramaric ដែលជាអ្នករកគ្រាប់បាល់តាមស្មើប្រេស៊ីល។

កីឡាករគួរឲ្យចាប់អារម្មណ៍
- Lionel Messi ជាតារាឆ្នើមដែលអ្នកគាំទ្រទូទាំងពិភពលោកកំពុងរង់ចាំមើលថាតើរូបគេធ្វើឲ្យសុបិនក្លាយជាការពិតសម្រាប់ជម្រើសជាតិអាហ្សង់ទីនដែរឬទេ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្វើបានល្អដោយរកបានគ្រាប់បាល់ និង assist ថែមទៀត ហើយក៏ជាបេក្ខភាពម្នាក់ដែលអាចប្រជែងស្បែកជើងមាសដែរ។
- ពិតណាស់ពិភពលោកកំពុងផ្តោតអារម្មណ៍លើ Luka Modric ប្រធានក្រុមក្រូអាត ប៉ុន្តែមិនអាចមើលរំលងខ្សែបម្រើការពារ Marcelo Brozovic ដែលជាអ្នកនាំលេងដ៏សំខាន់បានទេ។ រូបគេក៏អាចក្លាយជារបាំងថ្មដ៏ធំក្នុងការរារាំង Messi។ Brozovic បោះបាល់បានដល់៩៦ដងពេលប៉ះប្រេស៊ីល។
ប្រវត្តិជួបគ្នា
យប់នេះគឺជាការជួបគ្នាលើកទី៣ក្នុងព្រឹត្តិការណ៍ World Cup រវាងជម្រើសជាតិទាំងពីរនេះ។
- លើកទី១ វគ្គសន្សំពិន្ទុក្នុងពូល អាហ្សង់ទីន បានឈ្នះ ក្រូអាត ១-០ នៅឆ្នាំ១៩៩៨។
- លើកទី២ វគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា ក្រូអាត លត់ អាហ្សង់ទីន ៣-០ នៅឆ្នាំ ២០១៨។
- លើកទី៣ នេះជាឱកាស អាហ្សង់ទីន សងសឹក ប៉ុន្តែមិនអាចមើលស្រាលក្រូអាតបានឡើយ បើពុំនោះទេអាចទឹកភ្នែក។

ជម្រើស១១នាក់ដំបូង
- អាហ្សង់ទីន អាចដាក់ជម្រើស១១នាក់ដំបូង៖ E. Martinez; Molina, Romero, Otamendi, Tagliafico; Fernandez, De Paul, Mac Allister; Di Maria, Messi និង Alvarez។
- ក្រូអាត អាចដាក់ជម្រើស១១នាក់ដំបូង៖ Livakovic; Juranovic, Gvardiol, Lovren, Sosa; Modric, Brozovic, Kovacic; Pasalic, Kramaric និង Perisic។
គ្រាប់បាល់អាច អាហ្សង់ទីន ២-១ ក្រូអាត
ការប្រកួតនេះប្រុងប្រយ័ត្នរៀងៗខ្លួនដោយមិនសម្រុកគ្នាទៅវិញមកខ្លាំងទេ ហើយអាចអូសបន្លាយដល់៩០នាទី និងថែម១៥នាទីពីរដង។ មុនការប្រកួយតាមការព្យាករ អាហ្សង់ទីនមានឱកាសឈ្នះ ៥៥.៨% ខណៈក្រូអាតមានឱកាសឈ្នះត្រឹមតែ១៧.៩%។ យ៉ាងណា ការប្រកួតនេះនឹងមិនអាចប៉េណាល់ទីកាត់សេចក្តីទេគឺអាហ្សង់ទីនអាចឈ្នះក្រូអាត ២-១៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


