កីឡា
យប់មិញ ខ្សែប្រយុទ្ធម៉ារ៉ុក បន្សល់ទុកកំណត់ត្រាដ៏ចម្លែកមួយនៅ World Cup
វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិម៉ារ៉ុក កីឡាករ Youssef En-Nesyri បានបញ្ចប់យុទ្ធនាការ World Cup ជាមួយនឹងកំណត់ត្រាដែលគ្មាននរណាម្នាក់ចង់បាន។ កំណត់ត្រានោះគឺ គាត់អាចប៉ះបាល់បានតែបីដងប៉ុណ្ណោះ ក្នុងការប្រកួតដែលម៉ារ៉ុក ចាញ់បារាំង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក។

មុនពេលប៉ះបារាំង ខ្សែប្រយុទ្ធម៉ារ៉ុករូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃពុធ។ នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយព័រទុយហ្គាល់, En-Nesyri រកបានមួយគ្រាប់ ជួយឲ្យម៉ារ៉ុក ក្លាយជាប្រទេសអាហ្រ្វិក និងអារ៉ាប់ដំបូងគេដែលឈានដល់វគ្គ ៤ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ En-Nesyri មិនអាចបង្ហាញឥទ្ធិពលដូចមុនឡើយពេលប៉ះក្រុមការពារតំណែងម្ចាស់ជើងឯកពិភពលោកនៅកីឡដ្ឋាន Al-Bayt ហើយឥឡូវនេះ ឈ្មោះរបស់គាត់បានចារនៅក្នុងសៀវភៅប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោករួចទៅហើយ។

ពេលចាប់ផ្តើមការប្រកួត កីឡាករវ័យ២៥ឆ្នាំរូបនេះ អាចប៉ះបាល់បានតែ៣ដងប៉ុណ្ណោះ មុនពេលគាត់ត្រូវបានអ្នកចាត់ការ Walid Regragui ប្តូរចេញនៅនាទីទី៦៦។
En-Nesyri បានក្លាយជាកីឡាករលេងបានលើស៤៥នាទី ដែលប៉ះបាល់បានតិចបំផុតក្នុងប្រវត្តិសាស្រ្ត World Cup៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យីអ៊ុនដាក់ អារក្សជាន់! Ronaldo ល្វីងមុខ ជួបរឿងអាក្រក់ផ្ទួនៗ នៅប៉ុន្មានខែចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


