កីឡា
បានលេខ៤ មែន តែម៉ារ៉ុក ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងឈ្នះក្នុងដួងចិត្តមនុស្សគ្រប់គ្នា
ថ្វីបើទទួលបានចំណាត់ថ្នាក់លេច៤នៃពានរង្វាន់ World Cup ក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺនិងបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោក។

ម៉ារ៉ុក បានក្លាយជាក្រុមមកពីអាហ្វ្រិកនិងអារ៉ាប់ទី១ក្នុងប្រវត្តិសាស្រ្ត ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក។
អ្វីដែលពិភពលោកកោតសរសើរម៉ារ៉ុកមិនដាច់ពីមាត់នោះគឺថា ក្រុមនេះបានឈរលេខ១ក្នុងពូល F ដែលមានក្រុមខ្លាំងដូចជាក្រូអាត បែលហ្ស៊ិក និងកាណាដា។

ប្រកួតដំបូងម៉ារ៉ុក លេងស្មើក្រូអាត ០-០ បន្ទាប់មកឈ្នះ បែលហ្ស៊ិក ២-០ និងចុងក្រោយឈ្នះ កាណាដា ២-១។
ឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយ ម៉ារ៉ុក លេងស្មើ អេស្ប៉ាញ ០-០ ប៉ុន្តែឈ្នះដោយការទាត់បាល់ប៉េណាល់ទី ហើយទៅបន្តឈ្នះ ព័រទុយហ្គាល់ ១-០ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
អ្វីដែលគេកត់សម្គាល់នោះគឺថា៥ប្រកួតមកនេះ ម៉ារ៉ុក របូតគ្រាប់បាល់តែមួយគ្រាប់គត់ ហើយនោះជាគ្រាប់បាល់ Own Goal ទៅទៀត។

តែគួរឲ្យស្តាយ ដំណើរផ្សងព្រេងរបស់ម៉ារ៉ុក នៅ World Cup ត្រូវបញ្ចប់ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក បារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ហើយក្រុមនេះបានទទួលចំណាតថ្នាក់លេខ៤ ក្រោយចាញ់ក្រូអាត ២-១ នៅវគ្គដណ្តើមយកលេខ៣។
ទោះបីជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់ម៉ារ៉ុក បានល្បីរន្ទឺពាសពេញពិភពលោក។ មនុស្សជាច្រើននៅលើសកលលោក បាននិយាយ ម៉ារ៉ុក ចាញ់មែន តែឈ្នះក្នុងដួងចិត្តមនុស្សគ្រប់គ្នា៕
អត្ថបទ៖ Vann Vann
ចុចអាន៖ World Cup វគ្គផ្តាច់ព្រ័ត្រ! អាប៊ីតកាត់សេចក្តីលើទីលាន និងមន្ត្រីអាជ្ញាកណ្តាល VAR សុទ្ធតែមកពីអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


