កីឡា
ភាពវឹកវរកើតឡើង ពេលក្រុមអាហ្សង់ទីន ដង្ហែពាន World Cup តាមឡានក្រុង (មានវីដេអូ)
ម្ចាស់ជើងឯក World Cup គឺប្រទេសអាហ្សង់ទីន ត្រូវបោះបង់ចោលក្បួនដង្ហែពានតាមឡានក្រុងបើកចំហរក្នុងទីក្រុង ប៊ុយណូស៊ែ ហើយជំនួសមកវិញ ដោយការជិះឧទ្ធម្ភាគចក្រលើអ្នកគាំទ្ររាប់លាននាក់ ដែលចូលរួមពិធីអបអរសាទរនៅតាមដងផ្លូវ។

ក្រុមជម្រើសជាតិ បានបង្ហាញពានរង្វាន់នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេលប្រាំបីម៉ោងតាមការគ្រោងទុក។ ប៉ុន្តែការប្រារព្ធពិធីនៅលើផ្លូវមានមនុស្សកកកុញ កាន់តែច្របូកច្របល់ ដែលបង្ខំឲ្យមានការគិតឡើងវិញ។

អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Gabriela Cerruti បានបង្ហោះ Twitter ថា “វាមិនអាចទៅរួចទេ ក្នុងការបន្តដង្ហែតាមផ្លូវ ដោយសារតែមានការអបអរខ្លាំងពេក”។

វីដេអូក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអ្នកគាំទ្រ លោតទៅលើដំបូលឡានក្រុងដឹកកីឡាករ នៅពេលឡានឆ្លងកាត់ក្រោមស្ពានមួយ ដោយមានអ្នកគាំទ្រម្នាក់ធ្លាក់ពីលើនោះ។

យោងតាមការប៉ាន់ស្មាន មានមនុស្សប្រហែល៤លាននាក់ បានតម្រង់ជួរតាមដងផ្លូវនៃទីក្រុង ប៊ុយណូស៊ែ។

រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសឲ្យប្រជាជាតិទាំងមូល ឈប់សម្រាកមួយថ្ងៃនៅថ្ងៃពុធទី២១ខែធ្នូនេះ ដើម្បីជាការអបអរដល់ជ័យជម្នះ។

បន្ទាប់ពីបានមកដល់ប្រទេសកំណើតកាលពីព្រឹកព្រលឹមថ្ងៃអង្គារ កីឡាករបានចាកចេញពីកន្លែងហ្វឹកហាត់របស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ក្នុងការធ្វើដំណើរចម្ងាយ៣២គីឡូម៉ែត្រ ឆ្ពោះទៅកាន់កណ្តាលរដ្ឋធានី។

ដំណើរនេះត្រូវបានគេសន្មត់ថានឹងបញ្ចប់នៅវិមាន Obelisk ដ៏ល្បីរបស់ទីក្រុង ដែលជាកន្លែងមនុស្សរាប់សែននាក់ បានជួបជុំគ្នា និងបង្កើតបរិយាកាសជប់លៀងនៅថ្ងៃបន្ទាប់។

ប៉ុន្តែកងកម្លាំងសន្តិសុខមិនអនុញ្ញាតឲ្យឡានក្រុងបន្តទៅទីលាន Plaza de la República នោះទេ បន្ទាប់ពីមានភាពវឹកវរពេក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


