កីឡា
អ្នកចាត់ការជម្រើសជាតិថៃ ប្រកាសផ្ដល់ប្រាក់ផ្ទាល់ខ្លួន ១៤ ម៉ឺនដុល្លារ បើក្រុមបានឡើងដល់វគ្គ ១/២ ផ្ដាច់ព្រ័ត្រ AFF Cup
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ លោកស្រី Nualphan Lamsam ឬហៅ Madame Pang ប្រកាសផ្ដល់ប្រាក់ ៥ លានបាត (ប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិក) បើចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ ១/២ ផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ពានរង្វាន់បាល់ទាត់អាស៊ាន AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិថៃ គឺជាក្រុមការពារតំណែងជើងឯក ហើយនៅឆ្នាំនេះ ការប្រកួតបានចាប់ផ្ដើម ២ ប្រកួតរួចហើយ (ថៃ ទើបប្រកួតបាន ១ ប្រកួត) ដោយក្រុមរហស្សនាម ដំរីសឹក ស្ថិតក្នុងពូល A បានឈ្នះក្នុងការប្រកួតដំបូងវគ្គចែកពូលជួបជាមួយ ព្រុយណេ ដែលក្រោយមក Madam Pang ហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួន ៥ លានបាត (ប្រមាណ ១៤៣,៨៤៣ ដុល្លារអាមេរិក) ទៅឲ្យក្រុមជម្រើសជាតិថៃ បើឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកអាស៊ាន។

លោកស្រី Nualphan Lamsam អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ បានប្រកាសតាមរយៈ Facebook ផ្ទាល់ខ្លួនដោយមានខ្លឹមសារបញ្ជាក់ថា «ក្រៅពីប្រវត្តិ នៃកិត្តិយស និងមោទនភាព បើនិយាយពីការលើកទឹកចិត្តវិញ វាមានសារៈសំខាន់ណាស់។ វានឹងជួយជំរុញឲ្យឈានដល់គោលដៅ។ ដូច្នេះហើយ ត្រៀមចំណាយលុយផ្ទាល់ខ្លួន ៥ លានបាត សម្រាប់គោលដៅទី ១ ប្រសិនបើក្រុមជម្រើសជាតិថៃ អាចឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដោយជោគជ័យ ក្នុងការប្រកួតជើងឯកអាស៊ាន ឆ្នាំ ២០២២»។
ថៃ នឹងវិលទៅប្រកួតនៅថ្ងៃប្រកួតទី ៣ នៃពានរង្វាន់ AFF Mitsubishi Electric Cup នាថ្ងៃចន្ទនេះ ដោយប៉ះ ហ្វីលីពីន នៅម៉ោង ១៩ និង ៣០ យប់ នៅកីឡដ្ឋាន Thammasat ខណៈថ្ងៃនេះ កម្ពុជា សម្រាក។ ពួកគេនឹងជួបគោព្រៃកម្ពុជា នៅថ្ងៃចុងក្រោយ (ថ្ងៃប្រកួតទី ៥) នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ខាងមុខ នាទីក្រុងបាងកក៕
ប្រភព ៖ siamsports.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


