កីឡា
កម្ពុជា ប៉ះ ព្រុយណេ ល្ងាចនេះនឹងមានគ្រាប់បាល់ច្រើនជាង៣គ្រាប់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលព្រុយណេ វេលាម៉ោង៥ល្ងាចនេះ ផ្សាយផ្ទាល់ដោយទូរទស្សន៍បាយ័ន BTV សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ជើងឯកអាស៊ាន AFF Mitshubishi Eletric Cup ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើនដោយសារក្រុមទាំងពីរមានមហិច្ឆតាខ្ពស់ដូចគ្នា។ គ្រូបង្វឹកព្រុយណេ លោក Mario Rivera Campesino ប្តេជ្ញាស្វែងរក៣ពិន្ទុជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៦ឆ្នាំរបស់ខ្លួនក្នុងជើងឯកអាស៊ានលំដាប់ទី១នេះ ខណៈគ្រូបង្វឹកកម្ពុជាលោក Ryu Hirose ប្តេជ្ញារកគ្រាប់បាល់ឲ្យបានច្រើនបំផុតដើម្បីប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។

នេះជាលើកទី២ហើយសម្រាប់ព្រុយណេដែលបានឡើងមកដល់វគ្គសន្សំពិន្ទុក្នុងពូលជុំផ្ដាច់ព្រ័ត្រ។ លោកបាននិយាយថា ៖«ក្រុមយើងមិនធ្លាប់បានពិន្ទុពីការប្រកួតវគ្គសន្សំក្នុងជុំផ្តាច់ព្រ័ត្រ ដូច្នេះយើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីបាន៣ពិន្ទុជាលើកដំបូង»។
ចំណែកគ្រូបង្វឹកកម្ពុជា លោក Ryu Hirose បាននិយាយថា លោកត្រូវការរកគ្រាប់បាល់ឲ្យច្រើនបំផុតតាមដែលធ្វើទៅបាន ដើម្បីឱកាសប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះក្នុងប្រវត្តិកម្ពុជាមិនធ្លាប់បានឡើងវគ្គ៤ក្រុមចុងក្រោយពានរង្វាន់នេះទេ។

ព្រុយណេនឹងលេងដោយគ្មានបារម្ភអ្វីទាំងអស់ បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នា អស់ឱកាសឡើងទៅវគ្គបន្តហើយ។ ពួកគេនឹងលេងដោយមិនខ្លាចចាញ់ លេងដោយស្មារតីសេរី ហើយក៏អាចដាក់កីឡាករអាយុក្រោម២៣ឆ្នាំច្រើនដើម្បីបង្កើនបទពិសោធត្រៀមស៊ីហ្គេម ២០២៣។ ផ្ទុយទៅវិញ កម្ពុជាត្រូវប្រឹងខ្លាំងមែនទែន ដោយសារត្រូវការគ្រាប់បាល់ និងពិន្ទុជាចាំបាច់ដើម្បីឱកាសវគ្គបន្ត។
៣ប្រកួតកន្លងមក ព្រុយណេ ចាញ់ថៃ ០-៥, ចាញ់ហ្វីលីពីន ១-៥ និងចាញ់ ឥណ្ឌូនេស៊ី ០-៧ ខណៈកម្ពុជាទើបតែបាន២ប្រកួតគឺឈ្នះ ហ្វីលីពីន ៣-២ និងចាញ់ឥណ្ឌូនេស៊ី ១-២។ ព្រុយណេរហូតគ្រាប់១៧គ្រាប់ និងស៊ុតចូលដៃគូបានតែ១គ្រាប់ប៉ុណ្ណោះ ស្របពេលកម្ពុជាស៊ុតចូលដៃគូ៤គ្រាប់ ហើយត្រូវដៃគូស៊ុតចូលវិញ៤គ្រាប់។
តាមរយៈប្រវត្តិ និងឆ្លងកាត់ការប្រកួត៣លើកកន្លងមករបស់ព្រុយណេឃើញថា របូតគ្រាប់បាល់ច្រើន ដូច្នេះល្ងាចនេះអាចនឹងរបូតគ្រាប់បាល់ច្រើនទៀត ប្រសិនបើក្រុមកម្ពុជាលេងសហការគ្នាល្អដូចពីរប្រកួតកន្លងមក។ ផ្ទុយទៅវិញ បើកម្ពុជាលេងដោយមើលស្រាលដៃគូ អាចនឹងរបូតគ្រាប់បាល់វិញ។

តារាងចំណាត់ថ្នាក់ពូល A
- ថៃ មាន៦ពិន្ទុ (ឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរ)
- ឥណ្ឌូនេស៊ី មាន៦ពិន្ទុ (ឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរ
- កម្ពុជា មាន៣ពិន្ទុ (ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១)
- ហ្វីលីពីន មាន៣ពិន្ទុ (ឆ្លងកាត់៣ប្រកួត ឈ្នះ១ ចាញ់២)
- ព្រុយណេ មានសូន្យពិន្ទុ (ឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣)
ប្រវត្តិជួបគ្នាឈុតធំ រវាង កម្ពុជា និងព្រុយណេ
- -១៦ វិច្ឆិកា ២០០៦ ៖ ព្រុយណេ ១-១ កម្ពុជា ក្នុងពាន AFF Cup វគ្គជម្រុះ (សំអែល ណាសា១គ្រាប់)។
- -២៥ តុលា ២០០៨ ៖ កម្ពុជា ២-១ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (សំអែល ណាសា១គ្រាប់ និង ឃីម បុរី ១គ្រាប់)
- -០៩ តុលា ២០១២ ៖ ព្រុយណេ ៣-២ កម្ពុជា ក្នុងពាន AFF Cup វគ្គជម្រុះ (ប្រាក់ មុន្នីឧត្តម១គ្រាប់ និង ឃីម បូរី១គ្រាប់)។
- -២០ តុលា ២០១៤ ៖ កម្ពុជា ១-០ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (ឈិន ឈឿន ១គ្រាប់)។
- -០៣ វិច្ឆិកា ២០១៥ ៖ កម្ពុជា ៦-១ ព្រុយណេ សម្រាប់មិត្តភាព (ប្រាក់ មុន្នីឧត្តម ២គ្រាប់ វ៉ា ឃ្វីនទីន១គ្រាប់, កែវ សុខផេង ២គ្រាប់ និង សឿយ វិសាល ១គ្រាប់)។
- -១៨ តុលា ២០១៦ ៖ កម្ពុជា ៣-០ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (ប្រាក់ មុន្នីឧត្តម ២គ្រាប់ និង កែវ សុខផេង១គ្រាប់)៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


