កីឡា
អាគ័រត្លុង ជាវិញ្ញាសាដំបូងក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានដាក់បញ្ជូលដោយម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២
សល់ពេលតែជាង១០០ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ គ្រប់ប្រភេទកីឡាទាំងអស់ដែលនិងមានវត្តមានក្នុងព្រឹត្តការណ៍នេះ កំពុងតែសម្រួចគ្រប់សកម្មភាព របស់ខ្លួន ឲ្យស្របតាមទិសដៅ ក្នុងការដណ្តើមយកមេដាយ។

ជាក់ស្តែងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នាថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តកែប ខណៈវិញ្ញាសាគោល ទ្រីយ៉ាត្លុង និងឌូអាត្លុង មិនត្រូវបានដាក់ឲ្យប្រកួត ឡើយ ដោយសម្រួចតែទៅលើវិញ្ញាសា អាគ័រត្លុង តែប៉ុណ្ណោះ គឺដើម្បីបង្កើនក្តីសង្ឃឹមកាន់តែខ្ពស់ ឈានឆ្ពោះទៅ ដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។

បើតាម លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អះអាងថា ដោយសារតែវិញ្ញាសានេះ ត្រូវបានដាក់បញ្ជូលដំបូងដោយម្ចាស់ផ្ទះ កម្ពុជា ទើបសហព័ន្ធខិតខំបង្កើនការហ្វឹកហាត់ដល់ ក្រុមជម្រើសជាតិ ទ្រីយ៉ាត្លុងកម្ពុជា ជាពិសេសការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ គឺសហព័ន្ធរៀបចំតែវិញ្ញាសាអាគ័រត្លុង ប៉ុណ្ណោះ។

តាមរយៈការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិ ដែលប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា នេះជាការប្រកួតវាស់ស្ទង់គុណភាពបច្ចេកទេស របស់អត្តពលិកចុងក្រោយគេ មុនឈានដល់ស៊ីហ្គេម ២០២៣។ «សហព័ន្ធនឹងប្រើប្រាស់ក្រុមជម្រើសជាតិទាំងអស់ ចូលរួមប្រកួតជាមួយកីឡាករ កីឡាការិនី មកពីបណ្តាក្លិបនានា ទូទាំងប្រទេស ដើម្បីពង្រឹងគុណភាពបន្ថែមទៀត។ ការប្រកួត យើងផ្តោតលើវិញ្ញាសា Aquathlon នេះ ព្រោះយើងបានដាក់បញ្ចូលដំបូងគេ ក្នុងស៊ីហ្គេម វិញ្ញាសា Aquathlon មិនធ្លាប់មានក្នុងស៊ីហ្គេមទេ»។ នេះជាការបញ្ចាក់បន្ថែមរបស់អគ្គលេខាធិការដដែល។

ចំពោះវិញ្ញាសាប្រកួតជើងឯកថ្នាក់ជាតិនេះ រួមមាន៖ ១. វិញ្ញាសាអាគ័តត្លុង Sprint Aquathlon បុរស-នារី (ហែលទឹក 500ម៉ែត្រ+រត់ ២,៥ គីឡូម៉ែត្រ។ ២. វិញ្ញាសា Standard Aquathlon បុរស-នារី-ថ្នាល (ហែលទឹក ១០០០ម៉ែត្រ + រត់ ៥គីឡូម៉ែត្រ) សរុប ៥វិញ្ញាសា។

គួរបញ្ជាក់ថា ៧វិញ្ញាសា ដែលត្រៀមដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មានដូចជា វិញ្ញាសាអាគ័រត្លុង ឯកត្តជនបុរស-នារី ដោយត្រូវហែលទឹក ៥០០ម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសាក្រុម អាគ័រត្លុង បុរស២នាក់-នារី២នាក់ មានហែលទឹក ៥០០ម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជនបុរស រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជននារី រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងចុងក្រោយ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ទ្រីយ៉ាត្លុង ឯកត្តជនបុរស-នារី ហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ។
រំលឹកដែរថា អាគ័រត្លុង គឺជាវិញ្ញាសាដំបូងជាប្រវត្តិសាស្ត្រ ដែលត្រូវបានដាក់បញ្ជូលដោយម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈវិញ្ញាសាមួយប្រភេទនេះ មិនធ្លាប់ដាក់បញ្ជូលក្នុង ស៊ីហ្គេម ទាំង៣១លើក កន្លងមកនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


