កីឡា
ធឿន ធារ៉ា ប៉ះ ម្ចាស់ខ្សែក្រវាត់ WBC ស្អែកល្បីដល់ស្តេចប្រដាល់ Buakaw
ម្ចាស់ខ្សែក្រវាត់ Thai Fight ក្តៅៗ ធឿន ធារ៉ា នឹងទទួលស្វាគមន៍ជើងខ្លាំងថៃ Beckham Bigwin នៅថ្ងៃទី៣១ ខែធ្នូ ស្អែកនេះនៅសង្វៀនមួយក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឲ្យស្តេចប្រដាល់ថៃ Buakaw Banchamek ចាប់អារម្មណ៍យ៉ាងខ្លាំង។

ផេកផ្លូវការក្លឹប Banchamek Gym របស់កំពូលអ្នកប្រដាល់ថៃ Buakaw Banchamek ដែលរូបគេក៏បានចែករំលែកព័ត៌មានប្រដាល់នេះដែរបាននិយាយថា ៖«នៅថ្ងៃទី៣១ ខែធ្នូនេះសូមចូលរួមលើកទឹកចិត្តដល់ Beckham។ ច្បាស់ណាស់ រូបគេនឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ហើយនឹងធ្វើឲ្យកក្រើកស្រុកខ្មែរ»។
ឈ្មោះ Beckham BigWin ដែលប្រើតាមក្លឹបរបស់ខ្លួន ប៉ុន្តែឈ្មោះដែលរូបគេប្រើកន្លងមកThanapat Tonphosi ជាម្ចាស់ខ្សែក្រវាត់មួយថៃ WBC និងមេដាយមាសឃីកបុកស៊ីង ពីកីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
តាមពិតទៅរូបគេធ្លាប់ប្រកួតជាមួយកីឡាករកម្ពុជា ឈឿង ល្វៃ ពីរដងហើយ។ កាលស៊ីហ្គេមនៅប្រទេសវៀតណាម រូបគេបានឈ្នះ ល្វៃ ដោយពិន្ទុ វគ្គផ្តាច់ព្រ័ត្រ យកបានមេដាយមាស ប៉ុន្តែកាលពីពេលថ្មីៗនេះរូបគេបានចាញ់ ល្វៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតជើងឯកឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ ដែលរូបគេទទួលបានត្រឹមមេដាយសំរឹទ្ធ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


