កីឡា
តស់! មកស្គាល់ទាំងអស់គ្នា អំពីក្លិប Al Nassr ដែលជាទ្រនំថ្មីរបស់ Ronaldo
សករាជថ្មីនៃអាជីពបាល់ទាត់របស់ Cristiano Ronaldo បានចាប់ផ្តើមហើយ បន្ទាប់ពីរូបគេចុះហត្ថលេខាជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr។

កាលពីថ្ងៃសុក្រទី៣០ខែធ្នូ Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃមហាសាល រហូតដល់ខែមិថុនាឆ្នាំ២០២៥។
ចុះតើអ្នកស្គាល់ក្លិប Al Nassr ដែរឬទេ?
បង្កើតឡើងក្នុងឆ្នាំ១៩៥៥ ក្លិប Al Nassr មានមូលដ្ឋាននៅរាជធានី រីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយជាក្រុមមួយក្នុងចំណោមក្រុមទាំង១៨ ដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Pro League (SPL)។ សព្វថ្ងៃក្លិបនេះ មានម្ចាស់ឈ្មោះ Musalli Al-Muammar។ គាត់គឺជាអតីតប្រធានក្របខ័ណ្ឌ SPL។

ក្លិបនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងលីគកាលពីរដូវកាលមុន ហើយបានឈ្នះជើងឯក SPL ចំនួន៩សម័យ ដោយពានរង្វាន់ចុងក្រោយបំផុតរបស់ពួកគេ គឺក្នុងរដូវកាល ២០១៨-១៩។
ទោះបីជាយ៉ាងណាក៏ដោយ គូប្រជែងរបស់ Al Nassr គឺក្លិប Al Hilal គឺជាក្លិបដែលមានជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ពោលគឺពួកគេបានឈ្នះជើងឯក SPL ១៨សម័យ។

ក្លិប Al Nassr ក៏បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសគឺ King’s Cup ចំនួន៦សម័យផងដែរ ប៉ុន្តែការឈ្នះលើកចុងក្រោយបំផុតគឺកាលពីឆ្នាំ១៩៩០ឯណោះ។
ពួកគេធ្លាប់បានលេខពីរក្នុងពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League ក្នុងឆ្នាំ១៩៩៥។

បច្ចុប្បន្នក្លិប Al Nassr ស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិបារាំង លោក Rudi Garcia។ អ្នកចាត់ការទូទៅវ័យ៥៨ឆ្នាំរូបនេះ បានចូលដឹកនាំ Al Nassr ក្នុងឆ្នាំ២០២២ បន្ទាប់ពីមានបទពិសោធន៍ដឹកនាំជោកជាំឲ្យក្លិបបារាំងដូចជា Lille, Marseille និង Lyon។ លោកក៏ធ្លាប់ចំណាយពេល៣ឆ្នាំ ដឹកនាំក្រុម Roma ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដឹងហើយ ថ្ងៃដែល Ronaldo ចូលលេងប្រកួតដំបូងឲ្យក្លិប Al Nassr
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


