កីឡា
មនុស្សយន្ត ឯម សុធី ប៉ះជើងឯករង ផាត់ថាណា ថ្ងៃសៅរ៍សប្តាហ៍នេះ
បន្ទាប់ពីផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃអាទិត្យ ទី៨ ខែមករា កន្លងទៅនេះ ឯម សុធី មានឈ្មោះឡើងសង្វៀនទៀតហើយដោយត្រូវជួបជើងខ្លាំង ផាត់ថាណា ក្នុងកម្មវិធី ICY COOL សង្វៀនគុនខ្មែរ ថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ។

មនុស្សយន្ត ឯម សុធី បានបាត់មុខពីសង្វៀនមួយរយៈពេលហើយ និងទើបតែវិលត្រឡប់មកសង្វៀនវិញកាលពីថ្ងៃអាទិត្យកន្លងទៅនេះដោយផ្តួលកីឡាករថៃ ផេតរឿងរិទ្ធ ស៊ីតយុគផេត ឲ្យសន្លប់ក្នុងទឹកទី១ ហើយទទួលបានឱកាសប្រកួតទៀតភ្លាម។
ការជួបដៃគូក្នុងសប្តាហ៍នេះពិតជាធ្វើឲ្យ ឯម សុធី ធ្វើការធ្ងន់ណាស់ ដោយសារ ផាត់ថាណា ជាជើងឯករងខារ៉ាបាវ បន្ទាប់ពីចាញ់ពិន្ទុក្របីព្រៃ ពេជ្រ សម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កាលប្រកួតខ្សែក្រវាត់នោះ រូបគេគ្មានកីឡាករណាម្នាក់ផ្តួលរូបគេឲ្យសន្លប់បានឡើយ ហើយក៏ធ្លាប់ឈ្នះជើងខ្លាំង ធន់ ផានិត ទៀតផង។

ឯម សុធី ជាកីឡាករដែលវ៉ៃចេញមួយៗ រឹងមាំ អាវុធ ធ្ងន់ ប៉ុន្តែការចេញអាវុធរបស់គេយឹតបន្តិច ប្រៀបធៀបជាមួយ ផាត់ថាណា ដែលជាកីឡាករវ៉ៃក្បាច់ រឹងមាំ និងមានអាវុធចេញល្អបានចម្រុះគឺទាត់ កណ្តាប់ដៃ និងជង្គង់ ដូច្នេះពិតជាធ្វើឲ្យអ្នកលេងគុនខ្មែររូបនេះជួបការលំបាកខ្លាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


