កីឡា
ក្លិប Shakhtar ផ្ដល់ប្រាក់ ២០.៥ លានផោន ពីការលក់កីឡាករម្នាក់ទៅឲ្យ Chelsea ដល់ទាហាន អ៊ុយក្រែន
ប្រធានក្លិប Shakhtar Donetsk លោក Rinat Akhmetov បានបរិច្ចាគ £២០.៥ លានផោន នៃតម្លៃផ្ទេរដែលបានមកពីក្លិប Chelsea លើការលក់កីឡាករ Mykhaylo Mudryk ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។

Chelsea បានដណ្ដើមឈ្នះ Arsenal ដើម្បីចុះហត្ថលេខាលើ Mudryk កាលពីថ្ងៃអាទិត្យ ហើយបានធ្វើពិធីបង្ហាញនៅឯកីឡដ្ឋាន Stamford Bridge ជាកន្លែងដែលពួកគេបានយកឈ្នះ Crystal Palace ១-០ ក្នុងក្របខ័ណ្ឌ Premier League។
Mudryk ដែលបានយល់ព្រមលើកិច្ចសន្យារយៈពេល ៨ ឆ្នាំកន្លះនោះ មានទង់ជាតិអ៊ុយក្រែនបានបិទលើស្មារបស់គេ ខណៈ Chelsea បានចំណាយប្រាក់ដំបូងចំនួន ៧០ លានអឺរ៉ូ (៦២ លានផោន) សម្រាប់ខ្សែបម្រើស្លាបរូបនេះ បូកបន្ថែមជាមួយនឹងទឹកប្រាក់ ៣០ លានអឺរ៉ូ (២៦.៥ លានផោន)។

លោក Akhmetov ដែលជាអ្នកជំនួញដែលមានជាងគេបំផុតរបស់អ៊ុយក្រែន យោងតាមទស្សនាវដ្ដី Forbes បានបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានទាហានរបស់ប្រទេស គឺនឹងមិនមានបាល់ទាត់ទេ។ ដូច្នេះលោកបានធ្វើផែនការហិរញ្ញវត្ថុដោយចាប់ផ្ដើមគម្រោង Heart of Azovstal។
Azovstal គឺជារោងចក្រដែករបស់ Akhmetov នៅ Mariupol ជាកន្លែងដែលអ្នកប្រយុទ្ធអ៊ុយក្រែន បានប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មុនពេលទីក្រុងដួលរលំ។ Azovstal បានក្លាយជានិមិត្តរូប នៃភាពក្លាហាន ការស៊ូទ្រាំ និងស្មារតីមិនចេះអត់ធ្មត់របស់ប្រជាជនអ៊ុយក្រែន។
Akhmetov បាននិយាយថា “ខ្ញុំចង់អរគុណពិភពលោកដ៏ស៊ីវិល័យទាំងមូលដែលបានជួយអ៊ុយក្រែន” ។ “យើងអាចនិយាយបានតែអំពីបាល់ទាត់អ៊ុយក្រែន ដោយសារតែកងទ័ពអ៊ុយក្រែន ប្រជាជនអ៊ុយក្រែន និងការគាំទ្រយ៉ាងច្រើនដែលយើងមានក្នុងអំឡុងពេលដ៏លំបាកមិនគួរឲ្យជឿនេះ។ ហើយវិធីតែមួយគត់ដែលយើងអាចកម្ចាត់អំពើអាក្រក់ដែលបានមកផ្ទះរបស់យើងគឺដោយការសហការគ្នា”។
“ខ្ញុំបរិច្ចាគ ២៥ លានដុល្លារ (២០.៥ ផោន) នៃថ្លៃផ្ទេររបស់ Mykhaylo ដើម្បីជួយទាហាន អ្នកការពារ និងគ្រួសាររបស់ពួកគេ។ ប្រាក់នេះ នឹងត្រូវបានប្រើដើម្បីគ្របដណ្ដប់លើតម្រូវការផ្សេងៗគ្នា ចាប់ពីការផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងសិប្បនិម្មិត និងជំនួយផ្លូវចិត្ត រហូតដល់ការបំពេញសំណើជាក់លាក់។ វានឹងត្រូវបានគ្រប់គ្រងដោយក្រុមជំនាញវិជ្ជាជីវៈឯករាជ្យដែលនឹងធ្វើការជាមួយអ្នកការពារ Azovstal ក្រុមគ្រួសាររបស់ពួកគេ អ្នកផ្តល់សេវាថែទាំ និងអ្នកស្ម័គ្រចិត្ត”៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


