កីឡា
សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង
នៅថ្ងៃនេះ កំពូលតារាបាល់ទាត់ Messi និង Ronaldo មានឱកាសប៉ះគ្នាក្នុងការប្រកួតមិត្តភាពរវាង PSG និង Saudi All-Star ដែលធ្វើឡើងនៅកីឡដ្ឋាន King Fahd ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

ការជួបគ្នាលើកនេះ អ្នកគាំទ្រចាត់ទុកជាការជួបលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក ដែល Cristiano Ronaldo និង Lionel Messi មានឱកាសបានជួបគ្នានៅអារ៉ាប៊ីសាអូឌីត។ ក្នុងការប្រកួតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ Ronaldo នឹងលេងជាប្រធានក្រុម Saudi All-Star របស់ក្លិបចម្រុះ ហើយ Messi ត្រឡប់មកលេងនៅ PSG វិញក្រោយចប់ World Cup 2022 ក្នុងនាមជាជើងឯក។

បន្ទាប់ពីអ្នករៀបចំកម្មវិធីបើកលក់សំបុត្រតាមអ៊ីនធឺណិតភ្លាម មានការបញ្ជាទិញច្រើនជាង ២លានសំបុត្រពីអ្នកគាំទ្រជុំវិញពិភពលោក។ ក្នុងចំណោមសំបុត្រទាំងអស់មានសំបុត្រ VIP តែមួយសន្លឹកប៉ុណ្ណោះ សម្រាប់អ្នកគាំទ្រដែលដេញថ្លៃតម្លៃខ្ពស់ជាងគេ។ តាមប្រភពពី Bestie បានទម្លាយថា តម្លៃសំបុត្រ VIP ដើម្បីទស្សនាការប្រកួតរវាង Messi និង Ronaldo ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ២.៦៦លានដុល្លារអាមេរិកឯណោះ។

ដោយឡែកម្ចាស់កាន់សំបុត្រនេះនឹងទទួលបានសិទ្ធិជាច្រើនដូចជា ការជួបផ្ទាល់ជាមួយតារាបាល់ទាត់ដូចជា Ronaldo, Messi, Neymar និង Mbappe ដើម្បីថតរូបជាមួយអាយដលរបស់ខ្លួន។ លើសពីនេះ អ្នកគាំទ្រដែលមានសំបុត្រ VIP នឹងអាចអង្គុយទស្សនាការប្រកួតនៅជាប់ប្រធានគ្រប់គ្រងការកម្សាន្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Al-Sheikh, ទទួលទានអាហារថ្ងៃត្រង់, ចូលទៅកាន់បន្ទប់ស្លៀកពាក់របស់ក្រុមទាំងពីរ និងថតរូបជាមួយក្រុមដែលឈ្នះផងដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា ពេលនេះសំបុត្រ VIP តម្លៃ ២.៦៦លានដុល្លារ ត្រូវបានអ្នកជំនួញអចលនៈទ្រព្យនៅមជ្ឈិមបូព៌ា លោក Ahmed Al-Ghamdi ជាអ្នកដេញថ្លៃឈ្នះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អារ៉ាប៊ីសាអូឌីត សុខចិត្តបិទឧទ្យានរយៈពេល២ម៉ោង ដើម្បីឲ្យ Ronaldo និងគ្រួសារលេងកម្សាន្ត
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


