Connect with us

កីឡា

ចាប់​​ពី​​ថ្ងៃ​​នេះ​​​ កម្មវិធី​​សំខាន់​​ៗ​​​៨​​មុន​​​​ពិធី​បើក​​កីឡា​ស៊ីហ្គេម​​​ជា​​​ផ្លូវ​​ការ

បានផុស

នៅ

គិត​ត្រឹម​​ថ្ងៃ​ទី​២៥ ខែ​មករា នេះ នៅ​សល់​​​តែ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឈាន​ចូល​មក​ដល់លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

ថ្ងៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (CAMSOC) ​រៀបចំ​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ហើយ​​​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​ចូល​រួម​អបអរសាទរទាំង​ទំនាក់​ទំនង​ពីមាត់​មួយ​ទៅ​មាត់​មួយ និង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ចំពោះ​ព្រឹត្តិការណ៍​កីឡា​​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​ត្រូវ​​ប្រារព្ធ​ចាប់​ពី​​​ម៉ោង​៤​រសៀល​ថ្ងៃ​ពុធ​នេះ​​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោក្រោម​វត្តមាន​​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC។ ពិធីនេះ​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ការ​ច្រៀង​បទ​ចម្រៀង ការ​សម្តែង​សិល្បៈ​ក្បាច់​គុន ក្បាច់​រាំ និង​អុជ​កាំជ្រួច​​ដែល​មាន​ផ្សាយ​ផ្ទាល់​ទាំង​តាម​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម។

ជា​មួយ​គ្នា​​នេះ ក៏​មាន​វត្តមាន​តារា​ចម្រៀង​ល្បី​ៗ​​ជា​ច្រើន​ចូល​រួម​សម្តែថ។ ក្នុង​នោះ លោក សុគន្ធ ថេរ៉ាយុ ច្រៀង​បទ«ឈ្នះឈ្នះ», កញ្ញា វី ឌីណែត ច្រៀង​បទ«Cambodia Our Home», លោក ហង្ស សុវណ្ណារិទ្ធ ច្រៀង​បទ «អ្នក​ស្នង​គុន​ខ្មែរ» និង​​លោក នី រតនា ចាប់​ដៃ​​កញ្ញា ឈិន ម៉ានិច្ច ច្រៀង​បទ «នឹក​២៤​ម៉ោង»។

កញ្ញា ឈិន ម៉ានិច្ច ច្រៀង​បទ«រស់​ជា​ខ្លួន​ឯង», លោក នី រតនា ច្រៀង​បទ«តើ​បង​មាន​ថ្ងៃ​នោះ​ទេ», កញ្ញា សុខ សីឡាលីន ច្រៀង​បទ«ស្មារតី​កីឡា​យើង​រួម​គ្នា» និង​បទ​ចុង​ក្រោយ«ស្មារតី​សាមគ្គីភាព»​ច្រៀង​ដោយ​លោក ហ្សូណូ។

ខាង​លើ​នេះ គ្រាន់​តែ​ជា​កម្មវិធី​មួយ​មុន​ពេល​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើក​ទី​៣២ ប៉ុន្តែ​នៅ​មាន​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន​​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ខាង​មុខ​នេះ។

  • ថ្ងៃទី​២៥ ខែ​មករា​ ៖ ​​​​កិច្ច​ប្រជុំ​នាយ​បេសកកម្ម​ លើក​ទី១ (1st Chef-de-Mission (CDM) Meeting)
  • ថ្ងៃទី២៧ ខែ​មករា៖ បិទ​​ការ​បញ្ចូល​​​ចំនួន​​ទម្រង់​ (Close of Entry by Number Form Submission)
  • ថ្ងៃ​ទី​​៧ ខែ​កុម្ភៈ ៖ ចាប់​ផ្តើម​ទទួល និង​បញ្ចូល​ទម្រង់​ឈ្មោះ (Start of Accreditation and Entry by Names Form)
  • ថ្ងៃ​ទី​៥ ខែ​មីនា៖ កិច្ច​ប្រជុំនាយក​បេសកកម្ម និង​បច្ចេកទេស លើក​ទី​២ (2nd CDM Meeting and Technical Delegates Meeting)
  • ថ្ងៃ​ទី​៥ ខែមីនា ៖ ការ​បញ្ជូល​ទម្រង់​ឈ្មោះកីឡា​បិទ​ (Sports Entry by Names Form Submission Closes)
  • ថ្ងៃ​ទី​២១ ខែ​មីនា៖ ចាប់​ផ្តើម​រត់​ភ្លើប​គប់ (Start of Torch Run)
  • ថ្ងៃ​ទី​២៣-២៨ ខែ​មេសា៖ ការ​​ចាប់​ឆ្នោត​ប្រភេទ​កីឡា​​ និង​ការ​គ្រប់​គ្រង (DRM and Team Draws)
  • ថ្ងៃ​ទី៤ ខែ​ឧសភា៖ ពិធី​ស្វាគមន៍​ប្រតិភូ​ប្រទេស​នីមួយ​ៗ​ (Team Welcome Ceremony)

សូម​បញ្ជាក់​ថា ពិធី​បើក​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា​ និង​ពិធី​បិទ ​នៅ​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈពិធី​បើក​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា និង​ពិធីបិទ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម