កីឡា
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្ដាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅយ៉ាងរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្ដាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡា វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ នាទឹកដីតារារះនាទិសនិរតី ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣។ នេះគឺជាលើកទីមួយដែលមានការរៀបចំកីឡារត់ប្រណាំងបណ្ដាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែក មិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចោះ នៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាល នៃខេត្តព្រះសីហនុ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន និងទាក់ទាញអ្នកចូលរួមប្រមាណ ១០០០ នាក់ មកពីគ្រប់ទិសទី រួមមាន ក្រុមសិល្បករ សិល្បការិនី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុមការងារយុទ្ធនាការ Beyond The Games និងមន្ត្រី នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមហាជនទូទៅជាច្រើន ដែលធ្វើការរត់បណ្ដាក់ចេញពី ចាប់រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី រហូតទៅដល់ទីលានសម្ដេចតេជោ មានរយៈចម្ងាយជាង ១៩ គីឡូម៉ែត្រ។


កម្មវិធីបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន ៣ ក្រុម ដែលក្រុមទទួលបានជ័យជម្នះលេខមួយ ប្រើរយៈពេលត្រឹម ១ ម៉ោង ១១ នាទី លេខ ២ ប្រើរយៈពេល ១ ម៉ោង ១៣ នាទី និងលេខ ៣ ប្រើរយៈពេល ១ ម៉ោង ១៨ នាទី ក្នុងនោះក្រុមលេខ ១ ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន ២ លានរៀល មេដាយមាសម្នាក់ ១ សម្រាប់រាល់សមាជិកក្រុមទាំង ៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧ កេស ក្រុមទី ២ ទទួលបាន ១ លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥ កេស និងលេខ ៣ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០ ម៉ឺនរៀល មេដាយសម្រិតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៣ កេស។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះផងដែរ បានមានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមិនមែនធ្វើឡើងសម្រាប់តែប្រារព្ធ និងអបអរវត្តមានភេសជ្ជៈកីឡា វី-អាកទីវ ប៉ុណ្ណោះទេ តែសម្រាប់ផ្ដល់នូវភាពរីករាយ និងបទពិសោធន៍ថ្មីដល់ប្រជាជនយើង។ ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្ដាក់ជាក្រុម V-Active Fun Run នេះ បានបង្ហាញពីឆន្ទៈរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខុមាលភាពសង្គម។ ការជ្រើសរើសការរត់ ឬ ដើរសម្រាប់កម្មវិធីនេះ ព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារៈបរិក្ខារ និងមានលក្ខណៈធម្មជាតិ។ ការរត់ ឬ ដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំធ្វើឲ្យបានទៀងទាត់យ៉ាងហោចណាស់ពី ២០ នាទី ទៅ ៣០ នាទី ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។
ពួកយើងសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជនយើងឲ្យបន្ត និងចូលរួមហាត់ប្រាណកាន់តែច្រើន។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តចូលរួមលើកស្ទួយសកម្មភាពកីឡា និងរៀបចំកម្មវិធីកម្សាន្តសប្បាយបែបនេះជាច្រើនទៀតនាពេលខាងមុខ»។
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនគោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕














-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


