កីឡា
«គុនខ្មែរ»ចូលស៊ីហ្គេមភ្លាម សហព័ន្ធគុនខ្មែរអន្តរជាតិកើនសមាជិកថ្មីជាច្រើនយ៉ាងលឿន
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានកំពុងទទួលសមាជិកអន្តរជាតិថ្មីជាច្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រដាល់«គុនខ្មែរ»ត្រូវបានប្រកាសដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីពេលសប្តាហ៍មុន។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ និងប្រទេស៧ផ្សេងទៀតពីតំបន់អាស៊ីអាគ្នេយ៍បានរៀបចំកិច្ចប្រជុំគុនខ្មែរពិសេសមួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះដើម្បីសម្រេចជាផ្លូវការក្នុងការដាក់បញ្ចូលគុនខ្មែរចូលស៊ីហ្គេម លើកទី៣២។

ក្រោយកិច្ចប្រជុំពិសេសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក៏ដូចជាលោក មាន រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមករា សហព័ន្ធមានសមាជិកអន្តរជាតិចំនួន២៩ប្រទេសដែលមានតំបន់អាស៊ីអាគ្នេយ៍ អាស៊ី អាមេរិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត។

ទោះបីជាយ៉ាងណា បន្ទាប់ពីគុនខ្មែរត្រូវបានប្រកាសដាក់ចូលស៊ីហ្គេមជាផ្លូវការក្នុងនាមជាកីឡាអត្តសញ្ញាណជាតិខ្មែរមានតាំងពីបុរាណកាលមក សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានទទួលសមាជិកថ្មីជាច្រើនយ៉ាងឆាប់រហ័សរហូតដល់ពេលនេះកើនដល់ចំនួន៤៥ប្រទេសហើយ។ សមាជិកថ្មីមួយចំនួនដែលទើបចូលមានដូចជា ប្រទេសម៉ារ៉ុក ក្រិក កូតឌីវ័រ ព័រទុយហ្គាល់ បារាំង អ៊ីរ៉ង់ ម៉ូរីស ជាដើម។

ទន្ទឹមជាមួយគ្នានេះ នៅមានប្រទេសជាច្រើនទៀតបានកំពុងរៀបចំឯកសារដាក់បញ្ចូលជាសមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ដូច្នេះសហព័ន្ធនឹងកាន់តែមានសមាជិកកាន់តែច្រើននាពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគុនខ្មែរពិសេសកាលពីថ្ងៃទី២៦ ខែមករា មានការសម្រេចគឺដាក់បញ្ចូលគុនខ្មែរជាកីឡាអត្តសញ្ញាណជាតិខ្មែរជាផ្លូវការនៅស៊ីហ្គេម ដោយមានប្រទេស៧គាំទ្រ និងសន្យាបញ្ជូនអត្តពលិកចូលរួមប្រកួត ព្រមទាំងបានសម្រេចដាក់វិញ្ញាសាចំនួន១៩ក្នុងនោះ មាន១១វិញ្ញសាសម្រាប់បុរស និង៦វិញ្ញាសាសម្រាប់នារី បូកទាំងវិញ្ញាសាសម្តែង«គុនគ្រូ»ចំនួន២គឺ បុរស១នាក់ និងនារី១នាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


