កីឡា
មកដឹងចំនួនតួលេខជាក់លាក់ នៃអ្នកស្ម័គ្រចិត្តសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ដែលកំពុងជ្រើសរើស
គណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសទទួលអ្នកស្ម័គ្រចិត្តជាផ្លូវការ ដើម្បីជាផ្នែកមួយ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។

ការប្រកាសបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រកាសទទួលយកអ្នកស្ម័គ្រចិត្តជាផ្លូវការ សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្រោមអធិបតីភាពផ្ទាល់របស់ឯកឧត្ដម និងឯកឧត្ដម ហ៊ុន ម៉ានី នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមខ្លឹមសារដែលត្រូវបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃពុធនេះ គឺគណៈកម្មាធិការជាតិ CAMSOC ត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧ ០០០ នាក់ ជាមួយនឹងចំនួនជាក់លាក់ ៦,៩៦៣ នាក់ ដើម្បីបម្រើដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលរំពឹងថា មានប្រតិភូប្រមាណពី ៧ ទៅ ៨ ពាន់នាក់ចូលរួម។ នេះគឺជាការសហការគ្នារវាង CAMSOC-CAMAPGOC ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ‘សសយក’។

ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ជាលើកដំបូងនៅកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ដែលបានផ្ដល់ឱកាសឲ្យ ស.ស.យ.ក បានចូលរួមចំណែកជាមួយមហាព្រឹត្តិការណ៍នេះ ដើម្បីចូលរួមរៀបចំប្រកបដោយភាពរលូន អស្ចារ្យ និងជោគជ័យដ៏ត្រចះត្រចង់។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC បានដាក់ក្ដីសង្ឃឹមថា នឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តទៅតាមតម្រូវការនេះ។ «ក្នុងនាមគណៈកម្មការ CAMSOC និងក្នុងនាមសម្ដេចពិជ័យសេនា ខ្ញុំសូមអរគុណ និងសូមជូនពរ ដល់ឯកឧត្ដម អស់លោក លោកស្រី ហើយខ្ញុំសង្ឃឹមថា នឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើន ក្នុងកិច្ចការស៊ីហ្គេមរបស់យើងនេះ»។ ប្រសាសន៍របស់លោកបណ្ឌិត។

សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ កម្ពុជា ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦,៩៦៣ នាក់ ដែលត្រូវបានបែងចែកជា ៣ កម្រិត គឺ ១. អ្នកស្ម័គ្រចិត្តជា ថ្នាក់ដឹកនាំ, ២. អ្នកស្ម័គ្រចិត្តជាជនបង្គោល និង៣. អ្នកស្ម័គ្រចិត្តទូទៅ ព្រមទាំង ៥០ កន្លែងសម្រាប់ជនជាតិបរទេស មានសម្រាប់ខេត្តសៀមរាប ចំនួន ១០០ នាក់ ខេត្តព្រះសីហនុ ១០០ នាក់ ខេត្តកែប ៥០ នាក់ និងខេត្តកំពត ៥០ នាក់។
ចំនួនតម្រូវការអ្នកស្ម័គ្រចិត្តពីគណៈកម្មការជំនាញនីមួយៗរួមមាន ៖ គណៈកម្មការកីឡា និងបទបញ្ញត្តិ ១,១៥០ នាក់, គណៈកម្មការរៀបចំទីលានប្រកួត ២,៩១៣ នាក់, គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ៤២៤ នាក់, គណៈកម្មការពិធីបើក-បិទ ១,០០០ នាក់, គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ៥០០ នាក់, គណៈកម្មការទីផ្សារកីឡា និងចលនូបត្ថម្ភ ២៦ នាក់, គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ១២០ នាក់, គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ៥០ នាក់, គណៈកម្មការស្ម័គ្រចិត្ត ៣០០ នាក់, គណៈកម្មការវេជ្ជសាស្ត្រ និងដូភីង ៥០ នាក់, គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Game IT) ៣៨០ នាក់ និងអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥០ នាក់៕
ដើម្បីក្លាយទៅជាអ្នកស្ម័គ្រចិត្ត សូមចូលទៅកាន់ វិបសាយផ្លូវការរបស់ CAMSOC “Cambodia2023.com” តាមរយៈតំណភ្ជាប់ https://cambodia2023.com/km/volunteer-register
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


