កីឡា
Yulo ម្ចាស់មេដាយស៊ីហ្គេម១៤គ្រឿង និងពិភពលោក១៣គ្រឿង នឹងមកប្រកួតស៊ីហ្គេមនៅកម្ពុជា
កីឡាករកាយសម្ព័ន្ធជម្រើសជាតិហ្វីលីពីនអាយុ២២ឆ្នាំ Carlos Yulo នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានាខែឧសភាខាងមុខនេះ។
តាមការផ្សាយរបស់ក្រុមប្រឹក្សាអូឡាំពិកអន្តរជាតិ (IOC) ក្នុងសប្តាហ៍នេះ លោក Cynthia Carrion Norton ប្រធានសមាគមកីឡាកាយសម្ព័ន្ធហ្វីលីពីនបាននិយាយថា ៖«គាត់ (Carlos Yulo) នឹងចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ យើងកំពុងពង្រឹងគុណភាព និងសម្រាប់កីឡាដែលយើងស្រឡាញ់»។

Carlos Yulo ជាកីឡាករវ័យក្មេងម្នាក់ដែលឈ្នះមេដាយមាសច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គិតចាប់តាំងពីរូបគេបានចូលរួមប្រកួតលើកដំបូងកាលពីឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះបានចូលរួមប្រកួតស៊ីហ្គេម២ដងហើយ និងជាលើកទី៣រាប់ទាំងស៊ីហ្គេមនៅកម្ពុជា។
ឈ្នះមេដាយស៊ីហ្គេម១៤គ្រឿងពីការប្រកួតពីរលើកកន្លងមក
ការចូលរួមប្រកួតស៊ីហ្គេម ២លើកកន្លងមក រូបគេឈ្នះមេដាយសរុប១៤គ្រឿងគឺ មាស៧គ្រឿង និងប្រាក់៧គ្រឿង។ ឆ្នាំ២០១៩ ស៊ីហ្គេម នៅប្រទេសកំណើតរបស់ខ្លួន រូបគេបានឈ្នះមេដាយមាស២គ្រឿង និងមេដាយប្រាក់៥គ្រឿង។ ចំណែកស៊ីហ្គេម ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម រូបគេបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយដណ្តើមមេដាយមាសរហូតដល់ទៅ៥គ្រឿងម្នាក់ឯង និងមេដាយប្រាក់២គ្រឿង ក្នុងនោះវិញ្ញាសាជាក្រុម១គ្រឿង។

ឈ្នះមេដាយជើងឯកកាយសម្ព័ន្ធអាស៊ី៤គ្រឿង
ក្នុងការចូលរួមប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី Yulo បានឈ្នះមេដាយ៤គ្រឿងគឺ មាស៣ និងប្រាក់១ ដែលមេដាយទាំងអស់នេះឈ្នះក្នុងឆ្នាំ២០២២ នៅទីក្រុងដូហា។
ឈ្នះមេដាយពិភពលោក១៣គ្រឿង
Carlos Yulo បានឈ្នះមេដាយមាសកាយសម្ព័ន្ធជើងឯកពិភពលោក២គ្រឿង (១គ្រឿងឆ្នាំ២០១៩, ១គ្រឿងទៀតឆ្នាំ២០២១), ឈ្នះមេដាយប្រាក់២គ្រឿង (១គ្រឿងឆ្នាំ២០២១, ១គ្រឿងឆ្នាំ២០២២) និងឈ្នះមេដាយសំរឹទ្ធ២គ្រឿង (១គ្រឿងឆ្នាំ២០១៨, ១គ្រឿងឆ្នាំ២០២២)។

ជាមួយគ្នានេះ រូបគេបានឈ្នះមេដាយកម្រិតពិភពលោក FIG World Cup Series ៧គ្រឿងទៀតគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។ ចំនួនមេដាយដែលរូបគេរកបានខាងលើនៅមិនទាន់រាប់បញ្ចូលមេដាយក្នុងការប្រកួតកម្រិតយុវជន និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗជាច្រើនគ្រឿងទៀត។
ទើបតែមានវ័យ២២ឆ្នាំ Carlos Yulo កំពុងមានសក្តានុពលសម្រាប់ការស្វែងរកមេដាយជូនហ្វីលីពីនពីព្រឹត្តិការណ៍សំខាន់នាពេលខាងមុខដូចជាកីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិកជាដើមដែលរូបគេមិនទាន់ឈ្នះមេដាយ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


