កីឡា
កីឡាការិនីហុកគីម៉ាឡេស៊ីម្នាក់ ត្រូវបានហាមប្រាមមិនឲ្យចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា
ការបញ្ចេញមតិដ៏រសើបនៅលើបណ្ដាញសង្គមរបស់កីឡាការិនីវាយហុកគីជម្រើសជាតិម៉ាឡេស៊ី Hanis Nadiah Onn បានបណ្ដាលឲ្យនាងត្រូវបានព្យួរ និងមិនអនុញ្ញាតឲ្យធ្វើជាកីឡាការិនីតំណាងឲ្យក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងខែឧសភានេះ នៅកម្ពុជាឡើយ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មាធិការស៊ើបអង្កេត នៃក្រុមប្រឹក្សាកីឡាជាតិ (MSN) និងសហព័ន្ធកីឡាហុកគីម៉ាឡេស៊ី (MHC) ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍មុន ទាក់ទងនឹងបញ្ហា នៃការបញ្ចេញយោបល់ (Comment) ជាសាធារណៈ ដែលត្រូវបានចោទប្រកាន់ពីបទរើសអើងជាតិសាសន៍របស់ Hanis Nadiah ពាក់ព័ន្ធនឹងការប្រគំតន្ត្រីរបស់តារាចម្រៀង និងអ្នកនិពន្ធជនជាតិឥណ្ឌា AR Rahman នៅក្នុងរដ្ឋសហព័ន្ធកាលពីខែមុន។
គណៈកម្មាធិការដែលដឹកនាំរួមគ្នាដោយអគ្គនាយកគណៈកម្មាធិការស៊ើបអង្កេត នៃក្រុមប្រឹក្សាកីឡាជាតិ (MSN) លោក Datuk Ahmad Shapawi Ismail និងប្រធានសហព័ន្ធកីឡាហុកគីម៉ាឡេស៊ី (MHC) លោក Datuk Seri Subahan Kamal បានកោះហៅ Hanis Nadiah ដែលជាកីឡាការិនីលេងល្អបំផុតរបស់អាស៊ី ក្នុងឆ្នាំ ២០១៦ សម្រាប់វគ្គសម្ភាសន៍ ដើម្បីជួយស៊ើបអង្កេតបញ្ហានេះ។

ជាលទ្ធផល នៃសម័យប្រជុំ និងបន្ទាប់ពីការវាយតម្លៃលើការរកឃើញមួយចំនួនទៀតទាក់ទងនឹងបញ្ហានេះ គណៈកម្មាធិការបានសន្និដ្ឋានថា Hanis Nadiah បានបង្ហោះការបញ្ចេញយោបល់ (comment) បែបរើសអើងជាតិសាសន៍ ដោយសារតែការបញ្ចេញយោបល់ត្រូវបានធ្វើឡើងនៅឯការប្រគំតន្ត្រី ដែលភាគច្រើន នៃអ្នកចូលរួមគឺជាជនជាតិឥណ្ឌា។
“គណៈកម្មាធិការបានរកឃើញថា Hanis Nadiah មានទោសជាបុគ្គលដែលបានការសេចក្ដីថ្លែងការណ៍ ឬការបញ្ចេញមតិជាសាធារណៈនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដែលមានទំនោរក្នុងការប្រមាថអ្នកដទៃ”។
សេចក្ដីថ្លែងការណ៍របស់ក្រសួងយុវជន និងកីឡា (KBS) បាននិយាយនៅថ្ងៃនេះថា “Hanis Nadiah ក៏ត្រូវបានគេរកឃើញថា មានកំហុសក្នុងការធ្វើការបញ្ចេញមតិដែលអាចត្រូវបានបកស្រាយខុស ឬបង្កឲ្យមានការយល់ច្រឡំ ការរំខាន ឬកំហឹងរបស់ភាគីមួយផ្សេងទៀត”។
Hanis Nadiah ក៏ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទធ្វើការបញ្ចេញយោបល់ដែលបណ្តាលឲ្យខូចខាតដល់មុខមាត់ក្រុម និងសហព័ន្ធកីឡាហុកគីម៉ាឡេស៊ី ដែលបានបំពានយ៉ាងច្បាស់នូវក្រមសីលធម៌របស់ស្ថាប័នគ្រប់គ្រងកីឡាហុកគី។
ទោះជាយ៉ាងណាក៏ដោយយោងទៅតាមសេចក្ដីថ្លែងការណ៍សហព័ន្ធកីឡាហុកគី ម៉ាឡេស៊ី នឹងវាយតម្លៃឡើងវិញនូវការសម្រេចចិត្តទាក់ទងនឹងកីឡាករវ័យ ២៦ ឆ្នាំ ប្រសិនបើនាងបង្ហាញការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងអាកប្បកិរិយា។
ទន្ទឹមនឹងនោះ គណៈកម្មាធិការស៊ើបអង្កេតសង្ឃឹមថា ចំណាត់ការដែលបានធ្វើឡើង នឹងទុកជាការរំលឹក និងមេរៀនដ៏មានប្រយោជន៍ដល់ Hanis Nadiah និងអត្តពលិកជាតិទាំងអស់ ឲ្យប្រុងប្រយ័ត្នជានិច្ចរាល់ការបង្ហោះ ឬមតិយោបល់លើគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ គ្រូបង្វឹកក្រុមកីឡាហុកគីនារីជម្រើសជាតិ Mohd Nasihin Nubli Ibrahim បានជូនដំណឹងថា ក្នុងនាមជាកីឡាករសំខាន់របស់ក្រុម Hanis Nadiah មានចរិតរាបទាប និងមានវិន័យពេញមួយវគ្គហ្វឹកហាត់ និងការប្រកួតបន្ថែមពីលើការមានទំនាក់ទំនងកីឡាហុកគីឥណ្ឌាជាច្រើន៕
ប្រភព ៖ bernama.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


