កីឡា
ពេលនេះ ៧ប្រទេសចុះឈ្មោះប្រកួត«គុនខ្មែរ»ទាំង១៩វិញ្ញាសាក្នុងស៊ីហ្គេម២០២៣
ប្រភេទកីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ»ដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រហូតដល់ពេលនេះមាន៧ប្រទេសចុះឈ្មោះចូលរួមប្រកួតទាំង១៩វិញ្ញាសា។

ក្នុងកិច្ចប្រជុំគុនខ្មែរពិសេសកាលពីថ្ងៃទី២៦ ខែមករា ក្នុងរាជធានីភ្នំពេញរវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាតិ និងសមាជិកអាស៊ាន៧ផ្សេងទៀតបានសម្រេចដាក់«គុនខ្មែរ»ជាផ្លូវការក្នុងស៊ីហ្គេម ឆ្នាំ២០២៣នេះ។ ពេលនោះ ថៃក៏ជាសមាជិកមួយដែលយល់ព្រមដាក់គុនខ្មែរ ប៉ុន្តែថៃមិនបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតគុនខ្មែរទេ។
ក្នុងកិច្ចប្រជុំនោះបានសម្រេចដាក់វិញ្ញាសាគុនខ្មែរចំនួន១៩(១៩មេដាយមាស)គឺ១១វិញ្ញាសាសម្រាប់បុរស, ៦វិញ្ញាសាសម្រាប់នារី និងវិញ្ញាសាសម្តែងឯកត្តជនមាន២ គឺបុរស និងនារី។

បន្ទាប់ពីកាលបរិច្ឆេទនៃការចុះឈ្មោះត្រូវបានបើកកាលពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ពេលនេះតាមការឲ្យដឹងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិថា សម្រាប់ប្រភេទកីឡាគុនខ្មែរមានការចុះឈ្មោះ៦ប្រទេស និងចុះឈ្មោះចូលរួមប្រកួតទាំង១៩វិញ្ញាសាតែម្តង។
ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតគុនខ្មែរទាំង៧គឺទី១. ម្ចាស់ផ្ទះកម្ពុជា, ២.ឡាវ, ៣. ឥណ្ឌូនេស៊ី, ៤. មីយ៉ាន់ម៉ា, ៥. ហ្វីលីពីន, និង ៦.វៀតណាម ខណៈ ៧. ម៉ាឡេស៊ី គ្រោងនឹងបញ្ជូនឈ្មោះឆាប់ៗ។ ដូច្នេះមានន័យថា ហោចណាស់មាន៧ប្រទេសចុះឈ្មោះប្រកួតដណ្តើមមេដាយគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ តាមធម្មនុញ្ញស៊ីហ្គេម រាល់ប្រភេទកីឡានីមួយៗឲ្យតែមានប្រទេសចំនួន៤ចូលរួមគឺដាក់ឲ្យប្រកួតហើយ។

កីឡាស៊ីហ្គេមនៅកម្ពុជានឹងចាប់បើកជាផ្លូវការពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


