កីឡា
ម៉ារ៉ុក ចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការដេញថ្លៃម្ចាស់ផ្ទះ World Cup 2030
ប្រទេសម៉ារ៉ុក កាលពីថ្ងៃអង្គារ បានចូលរួមការដេញថ្លៃរួមគ្នាជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ (FIFA World Cup 2030)។
ព្រះមហាក្សត្រ Mohammed VI របស់ប្រទេសម៉ារ៉ុក បានមានព្រះបន្ទូលនៅក្នុងព្រះរាជសារមួយថា «ខ្ញុំចង់ប្រកាសថា ព្រះរាជាណាចក្រម៉ារ៉ុក បានសម្រេចចិត្តរួមគ្នាជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីបង្ហាញចេតនាក្នុងការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០»។
ព្រះអង្គមានព្រះបន្ទូលបន្ថែមថា «ការដេញថ្លៃរួមគ្នានេះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់ នឹងនាំមកនូវទ្វីបអាហ្វ្រិក ជាមួយ អឺរ៉ុបភាគខាងជើង និងខាងត្បូង នៃតំបន់មេឌីទែរ៉ាណេ ក៏ដូចជាពិភពអាហ្វ្រិក អារ៉ាប់ និងអឺរ៉ុប-មេឌីទែរ៉ាណេ។ វានឹងនាំមកនូវអ្វីដែលល្អបំផុតនៅក្នុងយើងទាំងអស់គ្នា – ជាក់ស្ដែង ការរួមបញ្ចូលគ្នា នៃទេពកោសល្យ ភាពច្នៃប្រឌិត បទពិសោធន៍ និងមធ្យោបាយ»។
ព្រះរាជសារនេះ ត្រូវបានអានដោយលោក Chakib Benmoussa រដ្ឋមន្ត្រីអប់រំ និងកីឡារបស់ប្រទេសម៉ារ៉ុក នៅក្នុងរដ្ឋធានី Kigali របស់ប្រទេស Rwanda ជាកន្លែងដែល FIFA កំពុងធ្វើសមាជលើកទី ៧៣ របស់ខ្លួន។
ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានធ្វើឲ្យអាជ្ញាធរកីឡាបាល់ទាត់ភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញទម្រង់លេងដ៏សំខាន់របស់ពួកគេនៅក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ ខណៈពួកគេគឺជាក្រុមអាហ្វ្រិក និងអារ៉ាប់ដំបូងគេ ដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតអន្តរជាតិ។
ម៉ារ៉ុក បានចាញ់បារាំង ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រទេសកាតា ឆ្នាំ ២០២២ មុនពេលក្រូអាត បានយកឈ្នះក្រុមនេះ ២-១ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣។
គួររំលឹកថា កាលពីខែតុលា អ៊ុយក្រែន ដំបូងឡើយបានចូលរួមការដេញថ្លៃជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ប៉ុន្តែតួនាទីរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមគឺមិនច្បាស់លាស់បន្ទាប់ពីការប្រកាសរបស់ម៉ារ៉ុក នេះ។
ប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត World Cup ឆ្នាំ ១៩៨២។ ស្របពេលនោះ ព័រទុយហ្គាល់ ជាម្ចាស់ផ្ទះពានបាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ ២០០៤ (UEFA EURO 2004)។
ជាមួយគ្នាផងដែរ អាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងឈីលី ក៏បានដាក់ដេញថ្លៃរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣០ នេះផងដែរ៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


