កីឡា
គួរឲ្យស្តាយ កែវ សុខផេង សម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លឹបវិសាខា កែវ សុខផេង បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះហើយ បន្ទាប់ពីប្រឡូកក្នុងអាជីពលើទីលានវាលស្មៅអស់រយៈពេលជាង១០ឆ្នាំ។

មូលហេតុចម្បងដែលជំរុញឲ្យ កែវ សុខផេង សម្រេចឈប់ពីអាជីពបាល់ទាត់ក្នុងវ័យ៣១ឆ្នាំនេះ ដោយសាររបួសកើតមានជាបន្តបន្ទាប់។ មួយរយៈពេលចុងក្រោយកីឡាករដែលមានដើមកំណើតនៅខេត្តក្រចេះមិនសូវបានបង្ហាញខ្លួនលើទីលានញឹកញាប់ទេ ហើយភាគច្រើនត្រូវបានដាក់ឲ្យចូលលេងនៅវគ្គទី២។

កែវ សុខផេង ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់អាជីពម្នាក់របស់កម្ពុជាដែលទទួលបានជោគជ័យ និងលេចធ្លោទាំងក្លឹប និងជម្រើសជាតិកម្ពុជា ហើយរូបគេបានរួមចំណែកឲ្យក្លឹបឈ្នះជើងឯកជាច្រើន ព្រមទាំងក្រុម U23 កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


