កីឡា
បឹងកេតប្រហែលប្រើស្តាតអូឡាំពិកជាផ្ទះបណ្តោះអាសន្ន
ក្លឹបបាល់ទាត់បឹងកេតប្រហែលជាប្រើប្រាស់ពហុកីឡដ្ឋានជាតិ (អូឡាំពិក) សម្រាប់ធ្វើជាផ្ទះបណ្តោះអាសន្ន បន្ទាប់ពីបានចាកចេញពីកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែរ នៅបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានប្រាប់«កម្ពជាថ្មី»នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះថា ក្លឹបកំពុងរៀបចំឯកសារស្នើទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីសុំពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីរៀបចំការប្រកួតខេមបូឌានព្រីមៀរលីគ និងពានរង្វាន់ផ្សេងៗនាពេលមុខ មុនពេលមានកីឡដ្ឋានផ្ទាល់ខ្លួន។

បឹងកេត រៀបចំការប្រកួតក្នុងផ្ទះរបស់ខ្លួនចុងក្រោយបំផុតកាលពីថ្ងៃទី៨ ខែមេសា កន្លងទៅនេះជាមួយក្រុមកោះកុង ហើយជាលទ្ធផលបានត្រឹមស្មើគ្នា ១-១។
ក្រោយចប់ការប្រកួត លោកស្រី ពុធ ធីតា បាននិយាយលាទាំងទឹកភ្នែកថា កីឡដ្ឋាននេះបានកើតចេញជារូបរាងឡើងដោយដៃទាំងទ្វេ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងមូល។
«សូមចាំទុកថា ខ្ញុំនឹងមិនឲ្យបាត់ឈ្មោះបឹងកេតទេ។ បើអត់ពីខ្ញុំ ក៏មានអ្នកផ្សេងបន្តទៀតដែរ»។ ម្ចាស់ក្លឹបបឹងកេតបានសន្យាចំពោះមុខអ្នកគាំទ្រនៅថ្ងៃចុងក្រោយនៃកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែរ។
សូមបញ្ជាក់ថា កីឡដ្ឋានរបស់បឹងកេតមានអាយុកាល៥ឆ្នាំហើយ បន្ទាប់ពីត្រូវបានកសាងឡើង ប៉ុន្តែដោយសារដីជួលគេមានតម្លៃខ្ពស់ ដូច្នេះក្លឹបមិនអាចទប់ទល់នឹងថ្លៃជួលបន្តទៅទៀតបានទេ ខណៈស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


