កីឡា
មកដឹងប្រវត្តិ Sudsakorn ដៃគូរបស់ ព្រំ សំណាង ជាម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿង
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ជួបជើងខ្លាំងពិតប្រាកដហើយនៅពេលរូបគេត្រូវជួបកីឡាករថៃ Sudsakorn Sor Klinmee នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្នុងពិធីអង្គរសង្ក្រាន្ត។
ព្រំ សំណាង ត្រូវធ្វើការធ្ងន់ស្ទើរតែមិនធ្លាប់មានក្នុងអាជីពប្រដាល់របស់ខ្លួននៅពេលជួប Sudsakorn ដែលជាជើងខ្លាំងលំដាប់កំពូលម្នាក់នៅក្នុងប្រទេសថៃ ហើយជាតារា Thai Fight។ រូបគេមានអាយុ៣៦ឆ្នាំ កម្ពស់ ១.៨២ម៉ែត្រ និងទម្ងន់៧៥គីឡូក្រាម។

រូបគេបានចាប់ផ្តើមអាជីពប្រដាល់តាំងពីឆ្នាំ១៩៩៣ដែលរហូតដល់ពេលនេះប្រឡូកក្នុងប្រដាល់៣០ឆ្នាំហើយ។ ក្នុងរយៈពេលដ៏យូរ និងជោកជាំនេះ រូបគេធ្លាប់ឡើងសង្វៀនចំនួន៣៥៦ដង ក្នុងនោះឈ្នះ២៩៥ដង ចាញ់៥៧ដង ស្មើ៤ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៧៧ដង។
Sudsakorn ជាកីឡាករប្រដាល់ថៃដ៏ជោគជ័យម្នាក់ និងអាចចាត់ទុកជាវីរបុសក្នុងពិភពប្រដាល់មួយថៃ។ បើគិតជាខ្សែក្រវាត់ និងពានរង្វាន់សំខាន់ៗក្នុងអាជីពរបស់គេគឺចំនួន៧គ្រឿង លើប្រភេទទម្ងន់៣ផ្សេងគ្នា។
ជើងឯកដែលរូបគេឈ្នះមានដូចជា
- ជើងឯក Lion Fight Middleweight ឆ្នាំ២០២០
- ជើងឯក Thai Fight Kard Chuek ឆ្នាំ២០១៣
- ជើងឯក WKN Muay Thai World Welterweight ឆ្នាំ២០១០
- ជើងឯក World Kickboxing Network ឆ្នាំ២០១០
- ជើងឯក Fairtex Theprasit Muay Thai ឆ្នាំ២០០៧
- ជើងឯក WPMF World Super Lightweight ឆ្នាំ២០០៦
- ជើងឯក WMC S1 Songchai ឆ្នាំ២០០៦
នេះមិនមែនជាលើកទី១ទេដែល Sudsakorn ធ្លាប់ប្រកួតជាមួយកីឡាករកម្ពុជា។ តាមពិតរូបគេធ្លាប់ប្រកួតជាកីឡាករកម្ពុជា២រូបហើយក្នុងនោះឈ្នះកីឡាករ លី រិទ្ធី ក្នុងទឹកទី១កាលពីឆ្នាំ២០២២ និងឈ្នះ អ៊ុង វីរៈ ក្នុងទឹកទី១ កាលពីឆ្នាំ២០១៣ ប៉ុន្តែជាលើកទី១ដែលរូបគេមកប្រកួតនៅប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ២០២២មក រូបគេឡើងប្រកួតបាន៥ដងប៉ុណ្ណោះគឺ៣ដងក្នុងឆ្នាំ២០២២ ដោយឈ្នះទាំង៣ដង និង២ដងក្នុងឆ្នាំ២០២៣នេះ ដោយឈ្នះ១ និងចាញ់១។

អាវុធគ្រោះថ្នាក់បំផុតរបស់ Sudsakorn គឺការទាត់ជើងស្តាំ។ រាល់ការប្រកួត រូបគេតែងតែប្រើជើងស្តាំទាត់លើដៃគូ បូករួមទាំងគោលជំហររឹងមាំ និងអាវុធផ្សេងទៀតជាកត្តាសំខាន់ធ្វើឲ្យរូបគេជោគជ័យក្នុងអាជីពប្រដាល់។
ទោះបីជាយ៉ាងណា អាយុកាន់តែច្រើន ហើយឡើងប្រកួតមិនសូវបានញឹកញាប់អាចធ្វើឲ្យកម្លាំងស៊ុហ្វរបស់គេធ្លាក់ចុះខ្លះនាពេលបច្ចុប្បន្ននេះ ស្របពេល ព្រំ សំណាង ក៏អាយុច្រើន ហើយកម្លាំងស៊ុហ្វថមថយដូចគ្នា។ កីឡាករគុនខ្មែររូបនេះទើបតែមានខ្សែអន្តរជាតិ១គ្រឿងប៉ុណ្ណោះគឺ ខ្សែក្រវាត់ Thai Fight ដែលឈ្នះកាលពីប៉ុន្មានខែមុន ប៉ុន្តែសំណាងបានប្រកួតញឹកញាប់ចាប់តាំងពីចុងឆ្នាំ២០២២រហូតដល់ពេលនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


