កីឡា
ទីលានដែលសម្តេចប្រធាន CAMSOC បារម្ភជាងគេរួចរាល់សម្រាប់ស៊ីហ្គេម
ទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ត្រូវបានជួសជុលរួចរាល់ជាស្ថាពរហើយសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីថ្ងៃទី៦ ខែមេសា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអញ្ជើញទៅត្រួតពិនិត្យទីលានទាំង៨ប្រភេទកីឡានៅក្នុងពហុកីឡដ្ឋានជាតិដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ទីលានរៀបចំការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានជាតិគឺជាទីលានដែលគួរឲ្យព្រួយបារម្ភជាងគេ ដោយសាររៀបចំដាំស្មៅធមម្មជាតិឡើងវិញ និងដាក់កៅអីជ័រអង្គុយជុំវិញ។ ការដាំស្មៅកៀកនឹងពេលវេលាស៊ីហ្គេម ដូច្នេះមានការព្រួយបារម្ភខ្លាចស្មៅដុះមិនបានល្អដូចការគ្រោងទុក។ ទោះបីជាយ៉ាងណា ពេលសម្តេចចុះទៅត្រួតពិនិត្យផ្ទាល់ឃើញថា ក្តីបារម្ភលែងមានទៀត ខណៈស្មៅដុះបានល្អ ហើយហេដ្ឋារចនាសម្ព័ន្ធនានាក៏រួចរាល់។

«ជារួមយើងមានភាពកក់ក្តៅជុំវិញទីលានកីឡាទាំង៨នៅក្នុងបរិវេណអូឡាំពិក។ ក្នុងនោះយើងក៏បានចូលពិនិត្យមើលទាំងទីលានហ្វឹកហាត់ថែមទៀត។ ឃើញថា ការងារនេះយើងបានដំណើរការល្អ។ នៅសល់តិចតូចប៉ុណ្ណោះ ស្របពេលក្រុមជំនាញនីមួយៗចូលតុបតែងឲ្យបានស្អាត»។ សម្តេចពិជ័យសេនាបានបញ្ជាក់។

កីឡាបាល់ទាត់ផ្នែកបុរស សម្រាប់ពូល A ដែលមានម្ចាស់ផ្ទះកម្ពុជានឹងរៀបចំការប្រកួតនៅស្តាតអូឡាំពិក ចាប់ពីថ្ងៃទី២៩ ខែមេសានេះទៅ ខណៈពូល B រៀបចំការប្រកួតនៅកីឡដ្ឋានព្រីនស៍។

កីឡាបាល់ទាត់ស្ថិតក្នុងចំណោមកីឡា៨ប្រភេទនៃកីឡាស៊ីហ្គេមដែលត្រូវប្រកួតនៅបរិវេណពហុកីឡដ្ឋានជាតិមាន បាល់ទឹក កាយសម្ព័ន្ធ ប៉េតង់ សីប៉ាតាក្រ បាល់ទះ លើកទម្ងន់ សូហ្វយតិន្នីស និងកីឡារាំ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


