កីឡា
សម្តេចតេជោលើកឡើង៣ចំណុចសំខាន់ឲ្យបញ្ឈប់ការរិះគន់ការប្រកួត ឈឿង ល្វៃ និង Sammy
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវឲ្យបងប្អូនដែលជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរបញ្ឈប់ការរិះគន់ និងវាយប្រហាគ្នាទាក់ទិនទៅនឹងការប្រកួតរវាង កីឡាករកម្ពុជា ឈឿង ល្វៃ និង កីឡាករថៃ Sammy កាលពីថ្ងៃទី១៥ ខែមេសា នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុច៣សំខាន់ដើម្បីសម្របសម្រួល និងបញ្ចប់ការរិះគន់។
ទី១. សម្តេចតេជោបានឯកភាពនឹងលោកឧកញ៉ា ស្រី ចាន់ថន ពាក់ព័ន្ធនឹងកីឡាករមិនត្រូវអនុញ្ញាតឲ្យមានការប្រកួតបន្តទៅទៀតទេសម្រាប់អត្តពលិកជម្រើសជាតិកម្ពុជាដែលត្រៀមប្រកួតកីឡាស៊ីហ្គេម ដែលកាន់តែខិតជិតចូលមកដល់។
សម្តេចតេជោមានប្រសាសន៍ថា ៖«ប្រសិនបើមានហេតុការណ៍កើតឡើងដូចជាករណី កីឡាករ ឈឿង ល្វៃ តើជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតស៊ីហ្គេមបានឬទេ? នេះជាចំណុចដែលខ្ញុំឯកភាពជាមួយនឹងទស្សនៈរបស់លោកឧកញ៉ា ស្រី ចាន់ថន។ សូមឲ្យសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់ កុំឲ្យមានការថ្លោះធ្លោយណាមួយទាក់ទងនឹងកីឡាករដែលត្រូវប្រកួតស៊ីហ្គេមនៅពេលខាងមុខ»។

ទី២. សម្តេចតេជោបានលើកឡើងពីគូប្រកួតកាលពីថ្ងៃទី១៥ ខែមេសា ដែលគូខ្លះប្រកួត៣ទឹក តែគូ ឈឿង ល្វៃ និងកីឡាករថៃ Sammy ប្រកួត៥ទឹក។ «ប៉ុន្តែបញ្ហានេះ តាមការបកស្រាយ ប្រហែលជាគូនេះជាគូមិត្តភាព។ តាមធម្មតានឹងមិនអាចកើតឡើងទេ បើមិនមានការស្រុះស្រួលគ្នាមុនសម្រាប់ចាត់តាំងមុនការប្រកួត។ មិនថា ប្រកួតតែ៣ទឹក រួចហើយស្រាប់តែបង្ខំឲ្យប្រកួត៥ទឹកគឺខ្ញុំយល់ថា មិនអាចទេ។ អីចឹងបញ្ហានេះមានតែអ្នកចាត់តាំងការប្រកួតប៉ុណ្ណោះដែលអាចផ្តល់នូវចម្លើយលើបញ្ហានេះបាន»។

ទី៣. សម្តេចតេជោបានផ្តោតលើករណីរិះគន់ និងចោទប្រកាន់លើអាជ្ញាកណ្តាលដែលចាប់រាប់កីឡាករថៃគឺសម្តេចតេជោបានយល់ស្របតាមការបកស្រាយរបស់អាជ្ញាកណ្តាល។
សម្តេចតេជោបានមានប្រសាសន៍ថា ៖«យើងមិនអាចយកឈ្នះ ត្រឹមតែចង់បានឈ្នះ ហើយអាចនឹងសម្លាប់គូប្រកួតបាននោះឡើយ។ នេះគឺជារឿងអគុណធម៌ ហើយវាខុសជាមួយនឹងក្រិតក្រមនៃកីឡាផងដែរ។ នៅពេលដែលមានការបាត់បង់ការតបតហើយ បែរជាគាត់មានការវ៉ៃបន្ថែមគឺអាចឈានដល់ស្លាប់ក៏អាចថាបាន។ ប្រសិនបើរឿងនេះ វាបានកើតនៅលើទឹកដីកម្ពុជា វាធ្ងន់ធ្ងរជាងអ្វីដែលកំពុងជជែកគ្នា ហើយរហូតដល់ចោទប្រកាន់ថា អាជ្ញាកណ្តាលកំពុងតែស៊ីសំណូកជនជាតិថៃ។ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំយល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្តាលដែលចេញមកបកស្រាយក្នុងក្របខណ្ឌវិជ្ជាជីវៈ។ នៅពេលដែលបាត់បង់នូវការតបតហើយ គឺចាំបាច់ណាស់ ត្រូវតែសង្គ្រោះ។ នៅពេលដៃគូម្ខាងទៀតបាត់បង់ការតបត បើនៅតែបណ្តោយឲ្យថែមរហូតដល់ម្ខាងស្លាប់ ធ្វើមិចឲ្យតែខាងឈ្នះគឺមិនអាចធ្វើយ៉ាងដូច្នោះទេ។ វាជាអគុណធម៌។ ខ្ញុំសុំឲ្យយោគយល់។ យើងបានផ្តល់ឲ្យឆន្ទានុសិទ្ធិសម្រាប់អាជ្ញាកណ្តាលដឹកនាំការប្រកួតនេះរួចស្រេចទៅហើយ។ គាត់មានសិទ្ធិដើម្បីធ្វើកិច្ចការងារនេះ។ ប្រសិនបើការប្រកួតនេះ គាត់ចាប់ដៃ ឈឿង ល្វៃ ហើយទុកឲ្យថៃ ជាអ្នកវ៉ៃ នោះបានគាត់ខុស ប៉ុន្តែនៅពេលនេះ ឈឿង ល្វៃ កំពុងវ៉ៃទៅលើកីឡាករថៃដែលកំពុងបាត់បង់ជំហររួចស្រេចទៅហើយនោះ អាចនឹងបង្កការលំបាក អាចដល់ជីវិតក៏អាចថាបាន»។

អានបន្ថែម៖ លោក ជា រិទ្ធ បកស្រាយរឿងចាប់ Sammy រាប់ទទួលការរិះគន់យប់មិញ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


