កីឡា
លំអិតជុំវិញការកក់សំបុត្រ និងទទួលបានសំបុត្រចូលទស្សនាស៊ីហ្គេមឥតគិតថ្លៃ
អ្នកគាំទ្រមួយចំនួនប្រហែលជាមិនទាន់ច្បាស់ពីរបៀបកក់សំបុត្រ និងទទួលបានសំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទេ។ តាមពិតទៅ APP ដែលបងប្អូនអាចចូលកក់សំបុត្របានទាល់តែថ្ងៃទី២៤ ខែមេសានេះទើបរួចរាល់ និងដំណើរការ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បានប្រាប់ថា APP សម្រាប់ចូលកក់សំបុត្រ និងទទួលបានសំបុត្រចូលទស្សនាពិធីបើក និងបិទ ចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាគឺរួចរាល់ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដូច្នេះមានន័យថា ចាប់ពីថ្ងៃទី២៤ ខែមេសា ខាងមុខនេះទៅទើបអ្នកគាំទ្រអាចចូលកក់សំបុត្រតាម APP បាន។
លោកមានប្រសាសន៍ថា ៖«ក្នុងស៊ីហ្គេមនេះ បងប្អូនចូលទស្សនាដោយឥតគិតថ្លៃ អីចឹងយើងមាន System (ប្រព័ន្ធ) មួយដែលបងប្អូនប្រជាពលរដ្ឋអាចកក់ទៅតាម System ហ្នឹង។ ហើយឆែកយកសំបុត្រតាម System ប៉ុន្តែអត់គិតថ្លៃទេ។ ផ្នែកហ្នឹងខាងគណៈកម្មការប្រកួត គេបានរៀបចំ។ ដូចខាងខាងបាល់ទាត់អីចឹង សហព័ន្ធនឹងឆែកតាមអនឡាញនៅទីតាំងប្រកួត បងប្អូនយកសំបុត្របាន ចូលមើលបានហើយ។ បែបហ្នឹងអត់មានបញ្ហាអ្វីទាំងអស់។ ធ្វើអីចឹងបានគ្រប់គ្រងបាន មានលេខកៅអី មានកន្លែងតំបន់»។

លោកបន្តថា ៖«ដោយឡែកចំពោះបងប្អូនដែលចង់ចូលទស្សនាពិធីបើក និងពិធីបិទ ទាំងអស់គ្នាទាំង៦ម៉ឺននាក់ សុទ្ធតែអត់មានគិតថ្លៃ ប៉ុន្តែពិធីបើក វាមិនមែនមានតែខ្មែរដូចកីឡាជាតិទេ។ លើកនេះមានបរទេសច្រើន គ្រាន់តែប្រតិភូកីឡាបរទេសជាង១ម៉ឺននាក់ហើយ តែអត្តពលិកភាគច្រើនមិនចូលរួមទេ ដោយសារគេត្រៀមកម្លាំងដើម្បីប្រកួត តែប្រតិភូកីឡាជាង៦ពាន់នាក់។ យើងអញ្ជើញទាំងអស់ គ្រប់ខេត្ត គ្រប់ស្ថាប័ន តែប្រជាពលរដ្ឋនៅភ្នំពេញច្រើនជាង។ បន្ទាប់មកប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ក្រៅពីហ្នឹងគ្រប់ខេត្តទាំងអស់ដែលក្នុងមួយៗខេត្តមានចំនួន១០០នាក់»។
«ចំពោះបងប្អូនខ្មែរនៅក្រៅប្រទេសក៏អាចអញ្ជើញមកទស្សនាពិធីបើក ពិធីបិទបានដែរ ប៉ុន្តែទាល់តែដល់ថ្ងៃទី២៤ ខែមេសាទើបវេបសាយ (APP) រួចរាល់។ បងប្អូនអាចចូលពីថ្ងៃទី២៤ មេសានេះបាន។ បងប្អូនគ្រាន់តែចូលកក់សំបុត្រ ហើយមកយកសំបុត្រនៅស្តង់នៅមុខពហុកីឡដ្ឋានជាតិមរតកតេជោចាប់ពីថ្ងៃទី២៤។ បងប្អូនអាចពឹងគ្រួសារនៅខ្មែរ មិត្តភក្តិនៅខ្មែរដើម្បីយកសំបុត្រនៅស្តង់តែម្តង ប៉ុន្តែអ្នកមកពីក្រៅប្រទេសត្រូវបង្ហាញលិខិតឆ្លងដែន និងអាសយដ្ឋានដើម្បីយកសំបុត្របាន តែបើអត់មានបងប្អូននៅខ្មែរ គ្រាន់តែបង្ហាញលិខិតឆ្លងដែន និងសម្រាកនៅឯណា។ យើងត្រៀម៣ពាន់កន្លែងសម្រាប់បងប្អូនខ្មែររស់នៅក្រៅប្រទេស អីចឹងយើងបើកជូនចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃដាច់ខែ»។

ជារួម ការចុះឈ្មោះ និងកក់សំបុត្រតាមរយៈ APP គឺអាស្រ័យទៅលើប្រភេទកីឡា ទីកន្លែងការប្រកួត និងកាលបរិច្ឆេទប្រកួត បន្ទាប់មកបងប្អូនទៅយកសំបុត្រនៅមុខទីកន្លែងប្រកួត ដែលសហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗត្រួតពិនិត្យ និងផ្តល់ជូនសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ។ ការគ្រប់គ្រងបែបនេះដើម្បីការពារសុវត្ថិភាព សន្តិសុខ និងជៀសវាងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររៀងៗខ្លួន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


