កីឡា
មកដល់កម្ពុជា ខាន់ ចេសា ប្រាប់ថា រំពឹងបានមេដាយមាសជូនជាតិទៀត
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ខាន់ ចេសា ពិតជារំភើបរីករាយ និងមានមោទនភាពដែលបានតំណាងឲ្យជាតិកម្ពុជាសាជាថ្មីក្នុងព្រឹត្តិការណ៍អន្តរជាតិ ហើយរំពឹងទទួលបានមេដាយមាសទៀតដើម្បីជូនជាតិ។

លោក Peter Khan ឪពុកបង្កើតរបស់កីឡាការិនី ខាន់ ចេសា បាននិយាយថា ៖«យើងខ្ញុំទាំងអស់គ្នាពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជាជាថ្មី។ កូនស្រីរបស់ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ដែលទទួលបានឱកាសតំណាងឲ្យកម្ពុជា ហើយរំពឹងទទួលបានមេដាយមាសជូនជាតិទៀត»។
«កូនស្រីរបស់ខ្ញុំពិតជាមានកិត្តិយសណាស់ដែលទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជា។ នេះជាការផ្តល់កម្តាំងចិត្ត និងអ្នកគាំទ្រដ៏សំខាន់ដល់អត្តពលិក»។ លោក Peter បានសង្កត់ធ្ងន់។

សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា ធ្លាប់ឈ្នះមេដាយមាស២គ្រឿងហើយជូនជាតិកម្ពុជា ក្នុងនោះលើកទី១ គឺមេដាយមាសពីកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងលើកទី២ មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


