កីឡា
ម៉ោង ២រសៀលនេះ កីឡាការិនីកម្ពុជា ស្រួង ភាវី នឹងបន្តប្រកួតប៊ីយ៉ាការ៉ុម ក្នុងវិញ្ញាសា១បាំង
នៅរសៀលថ្ងៃនេះ កីឡាការិនីប៊ីយ៉ាការ៉ុមនិងស្នូកឃ័រកម្ពុជា ស្រួង ភាវី នឹងបន្តប្រកួតប៊ីយ៉ាការ៉ុម ក្នុងវិញ្ញាសា១បាំង បន្ទាប់ពីយកឈ្នះមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុម លើវិញ្ញាសា៣បាំង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រួចមក។

ម្ចាស់មេដាយមាសរូបនេះ នឹងបន្តប្រកួតប៊ីយ៉ាការ៉ុម វិញ្ញាសា១បាំង ជាមួយនឹង Vutthiphan Kongkaket ដែលមកពីប្រទេសថៃ វេលាម៉ោង ២រសៀលនេះ នៅផ្សារទំន់បអ៊ីអន២ ជាន់ទី៣ ក្រោមការបេជ្ញាចិត្តរួចជាស្រេច ថានឹងដណ្តើមយកមេដាយមាសជូនប្រទេសកម្ពុជា ដែលត្រូវប្រកួតនៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បន្តិចទៀតនេះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាការិនីឆ្នើមរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង លើការបង្ហាញសមត្ថភាពយកឈ្នះលើគូប្រកួតជាបន្ទាប់ និងក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសា ៣បាំងរួចទៅហើយ។ យ៉ាងណាមិញ កីឡាការិនីរូបនេះ នៅតែមោះមុតបន្តដណ្តើមមេដាយជូនជាតិបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


