កីឡា
កីឡដ្ឋានលីគអែលសាល់វ៉ាឌ័រ ជួបហេតុការណ៍អាក្រក់បណ្ដាលឱ្យបាត់បង់ជីវិត១២នាក់
យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនៅកីឡដ្ឋានបាល់ទាត់ក្នុងរដ្ឋធានី San Salvador របស់ប្រទេសអែលសាល់វ៉ាឌ័រ ដែលបានកើតឡើងអំឡុងពេលប្រកួតរវាងក្រុម Alianza និងក្រុម Fas ដែលមានមូលដ្ឋាន Santa Ana នៅកីឡដ្ឋាន Cuscatlán។
ប្រធានាធិបតី លោក Nayib Bukele បានពណ៌នាព្រឹត្តិការណ៍នេះថា “មិនធ្លាប់មានពីមុនមក” ហើយបាននិយាយថា “ការស៊ើបអង្កេត” នឹងត្រូវចាប់ផ្តើម។

ប៉ូលីសបាននិយាយថា មនុស្សប្រុសស្រី ៧នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់ ដែលមានអាយុលើសពី ១៨ឆ្នាំ។
គ្រោះថ្នាក់នេះត្រូវបានគេរាយការណ៍ថា បានកើតឡើង បន្ទាប់ពីអ្នកគាំទ្រមួយចំនួនធំបានព្យាយាមសម្រុកចូលទៅក្នុងកន្លែងប្រកួត បើទោះបីជាច្រកទ្វារត្រូវបានបិទ។ ក្រុមមន្ត្រីជឿថា អ្នកគាំទ្រមួយចំនួនត្រូវបានលក់សំបុត្រក្លែងក្លាយ។
វីដេអូដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហាក់ដូចជាបង្ហាញអ្នកគាំទ្រដែលព្យាយាមទាញរបាំងការពារនៅច្រកចូលកីឡដ្ឋាន។ ការប្រកួតត្រូវបានផ្អាក ដោយសារភាពចលាចលនោះ។ ក្រោយមកគេឃើញមនុស្សត្រូវបានគេដឹកចេញដោយភ្នាក់ងារសង្គ្រោះបន្ទាន់នៅលើរទេះរុញ។ អ្នកគាំទ្រខ្លះទៀតក៏ត្រូវបានគេឃើញគ្រវីអាវដាក់មនុស្សនៅនឹងដីដើម្បីព្យាយាមធ្វើឲ្យពួកគេត្រជាក់។
អ្នកស្ម័គ្រចិត្តនៅក្រុមសង្គ្រោះបានប្រាប់អ្នកកាសែតថា៖ «វាបានបាក់ទ្វារដែលអ្នកគាំទ្របានចម្រុកចូលច្រើនហួសកម្រិត»។

ប្រធានាធិបតី លោក Bukele បាននិយាយថា “អ្នកគ្រប់គ្នា” នឹងត្រូវបានស៊ើបអង្កេត រួមទាំងក្រុមអ្នកគ្រប់គ្រង មន្ត្រីកីឡដ្ឋាន លីគ និងសហព័ន្ធ។
មន្ត្រីក៏បាននិយាយផងដែរថា មនុស្ស ៩០នាក់កំពុងត្រូវបានផ្តល់ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយបុរស ស្ត្រី និងកុមារត្រូវបានព្យាបាលសម្រាប់ “របួសជាច្រើន” ។
លោក Luis Alonso Amaya មកពីអង្គភាពការការពារស៊ីវិលរបស់ប្រទេសអែលសាល់វ៉ាឌ័រ បាននិយាយថា មនុស្សប្រហែល ៥០០នាក់ត្រូវបានទទួលការព្យាបាល។
ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ បាននិយាយថា ការប្រកួតបាល់ទាត់កម្រិតជាតិទាំងអស់នៅថ្ងៃអាទិត្យនឹងត្រូវបានផ្អាក។ ខ្លួនមានការសោកស្តាយចំពោះអ្វីដែលបានកើតឡើង និងបានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bbc.com
-
កីឡា៥ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
កីឡា៥ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ