កីឡា
៤ខែទៀត ខាន់ ចេសា នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតកីឡាទ្វីបអាស៊ីនៅចិន
វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានខែខាងមុខដើម្បីតំណាងឲ្យកម្ពុជាសម្រាប់ការចូលរួមប្រកួតកីឡាទ្វីបអាស៊ី ឆ្នាំ២០២៣នេះ។

កីឡាទ្វីបអាស៊ី (Asian Games) លើកទី១៩ ដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២២ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះចិនបានពន្យារពេលមករៀបចំការប្រកួតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅខេត្ត Hangzhou។
មហាព្រឹត្តិការណ៍កីឡាធំលើកទី១៩នេះត្រូវបានដាក់កីឡាចំនួន៤០ប្រភេទ និងមានវិញ្ញាសាប្រមាណ៤៨២ដើម្បីឲ្យប្រកួតប្រជែងមេដាយ។ ក្នុងនោះកីឡាជឺជីតស៊ូក៏ត្រូវបានដាក់បញ្ជូលឲ្យប្រកួតប្រជែងជាផ្លូវការ ខណៈកម្ពុជាក៏គ្រោងនឹងបញ្ជូនអត្តពលិកកីឡាជឺជីតស៊ូចូលរួមប្រកួតដែរ។

វីរកីឡាការិនី ខាន់ ចេសា ត្រូវការពារតំណែងមេដាយមាសកីឡាទ្វីបអាស៊ីរបស់ខ្លួនដែលបានឈ្នះកាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីជោគជ័យក្នុងកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កីឡាការិនីរូបនេះបានប្រាប់ថា ៖«ឃើញប្រជាជនកម្ពុជាស្រឡាញ់គាំទ្រ ខ្ញុំច្រើនយ៉ាងនេះ ខ្ញុំពិតជាសប្បាយរីករាយជាងអ្វីដែលខ្ញុំបានឈ្នះមេដាយថែមទៀត។ ខ្ញុំពិតជាមានមោទនភាព និងរំភើបរីករាយខ្លាំងណាស់»។
«ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយខ្ញុំនឹងចូលរួមការប្រកួតព្រឹត្តិការណ៍អន្តរជាតិមួយទៀត។ បន្ទាប់មក ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមប្រកួតកីឡាទ្វីបអាស៊ី»។ ខាន់ ចេសា បានបញ្ជាក់។

សូមបញ្ជាក់ថា ខាន់ ចេសា ជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកកម្ពុជាតែ៣នាក់ប៉ុណ្ណោះដែលបានឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ី បន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសកាលពីឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង និងវីរកីឡាករម៉ូតូទឹក សាលី អ៊ូម៉ើត បានឈ្នះមេដាយមាសកាលពីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។
ការចូលរួមប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ ខាងមុខនេះ មានន័យថា ខាន់ ចេសា នឹងតំណាងឲ្យកម្ពុជាជាលើកទី២សម្រាប់ការចូលរួមប្រកួតកីឡាកម្រិតអាស៊ី ខណៈវីរកីឡាការិនីរូបនេះធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមពីរលើកហើយគឺឆ្នាំ២០១៩ និង២០២៣៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


