កីឡា
អគ្គលេខាធិការ APSF អបអរដល់កម្ពុជាដែលធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមដ៏ល្អ
អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ លោកស្រី Wandee Tosuwan បានចូលរួមអបអរសាទរដល់ម្ចាស់ផ្ទះកម្ពុជាសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានយ៉ាងល្អដែលនឹងចាប់បើកពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានបើកដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) នៅព្រឹកថ្ងៃទី២ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) បានមានប្រសាសន៍ថា ក្នុងនាមស្ថាប័នគ្រប់គ្រងចលនាកីឡាជនពិការអាស៊ាន សហព័ន្ធ APSF បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និងភាគីពាក់ព័ន្ធទាំងអស់។ លោកស្រីជឿជាក់ថា ការរួមដៃគ្នាយ៉ាងការយ៉ាងជិតស្និទ្ធ ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមនឹងទទួលបានជោគជ័យ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ម្ចាស់ផ្ទះកម្ពុជា ប្រទេសជាសមាជិកអាស៊ាន អត្តពលិក និងប្រតិភូកីឡាជនពិការទាំងអស់។

លោកស្រីមានប្រសាសន៍ថា ៖«ជាថ្មីម្តងទៀត ក្នុងនាមសហព័ន្ធ APSF ខ្ញុំសូមចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិ CAMAPGOC និងក្រសួងព័ត៌មាន ជាពិសេសគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងធ្វើឲ្យការងារប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះរាប់បញ្ចូលទាំងការផ្តល់សេវា និងសម្ភារៈដ៏ល្អដូចជាអ៊ីនធឺណេត Wi-fi ជាដើមដែលធ្វើឲ្យការងារនៅក្នុងមណ្ឌលព័ត៌មានកណ្តាល និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិប្រព្រឹត្តទៅយ៉ាងល្អ»។

ទន្ទឹមជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការបានឲ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកដំបូងសហការជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានរួមគ្នាបង្កើតបទចម្រៀងជាផ្លូវការលើកដំបូងសម្រាប់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍។ បទចម្រៀងដែលមានចំណងជើងថា The Greatest of APSF ត្រូវបាននិពន្ធដោយលោក Tirachaot និងច្រៀងដែលតារាចម្រៀង Natalia។ អ្នកគាំទ្រ និងប្រជាជនតំបន់អាស៊ាននឹងបានស្តាប់នៅពេលត្រូវច្រៀងសម្តែងក្នុងពិធីបើកកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅល្ងាចថ្ងៃសៅរ៍ ទី៣ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅព្រឹកថ្ងៃទី២ ខែមិថុនា នេះដែរ កម្ពុជាក៏បានរៀបចំពិធីបង្ហូតទង់ជាតិទាំង១១ប្រទេស និងទទួលស្វាគមន៍ជាផ្លូវការ នូវប្រតិភូកីឡាជនពិការទាំងអស់ដើម្បីបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា ចាប់ផ្តើមហើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


