កីឡា
ព្រឹកស្អែក ក្រុមបាល់បោះរទេះនារីកម្ពុជាប្រកួតដណ្តើមមេដាយមាសជាមួយថៃ
ការប្រកួតបាល់បោះរទេះពិការវិញ្ញាសា៣ទល់៣ទាំងបុរស និងនារីបានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ និងរកឃើញក្រុមឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ដែលប្រកួតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។
វិញ្ញាសានារី៣ទល់៣
ក្រុមបាល់បោះរទេះពិការនារីកម្ពុជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដំណ្តើមមេដាយមាស សម្រាប់វិញ្ញាសា៣ទល់៣ ដោយត្រូវជួបនឹងក្រុមខ្លាំងថៃ។ នៅវគ្គសន្សំពិន្ទុ បើកឆាក ក្រុមនារីម្ចាស់ផ្ទះកម្ពុជាបានចាញ់នារីថៃដោយលទ្ធផល ៧-១០ ប៉ុន្តែការប្រកួតលើកទី២ និងទី៣ ក្រុមនារីកម្ពុជាធ្វើបានល្អខ្លាំងមែនទែនដោយបានយកឈ្នះក្រុមនារីហ្វីលីពីន ១៤-០ និងឈ្នះក្រុមនារីឡាវ ១៦-១។ ចំណែកក្រុមនារីថៃឈ្នះទាំង៣ប្រកួតសម្រាប់វគ្គសន្សំពិន្ទុគឺឈ្នះម្ចាស់ផ្ទះកម្ពុជា ៧-១០, ឈ្នះឡាវ ១-១០ និងឈ្នះហ្វីលីពីន ២-១៧ ដើម្បីឈរលើកំពូលតារាង។

ដូច្នេះការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមនារីកម្ពុជាត្រូវជួបក្រុមខ្លាំងថៃដើម្បីប្រជែងមេដាយមាស ខណៈក្រុមនារីហ្វីលីពីនត្រូវប្រកួតជាមួយក្រុមនារីឡាវដើម្បីដណ្តើមមេដាយសំរិទ្ធ។ សូមបញ្ជាក់ថា ក្រុមបាល់បោះរទេះពិការនារីកម្ពុជាត្រូវការពារតំណែងមេដាយមាសវិញ្ញាសា៣ទល់៣នេះ បន្ទាប់ពីបានឈ្នះកាលពីឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយនៅវគ្គផ្តាច់ព្រ័ត្រកាលនោះក្រុមនារីកម្ពុជាក៏ជួបថៃដូចឆ្នាំ២០២៣នេះដែរ។
វិញ្ញាសាបុរស៣ទល់៣
វិញ្ញាសាបាល់បោះរទេះបុរស៣ទល់៣មាន៥ប្រទេសគឺម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន។ ការប្រកួតវគ្គសន្សំពិន្ទុ ក្រុមម្ចាស់ផ្ទះកម្ពុជាបានចាញ់៣ប្រកួត និងឈ្នះ១ប្រកួតគឺចាញ់ថៃ ៨-១៥, ចាញ់ហ្វីលីពីន ៥-១៤, ចាញ់ម៉ាឡេស៊ី ៦-១២ និងចុងក្រោយឈ្នះឥណ្ឌូណេស៊ី ១០-៩។
ដូច្នេះក្រុមកម្ពុជាអស់ឱកាសប្រកួតដណ្តើមមេដាយមាសហើយ ប៉ុន្តែត្រូវប្រកួតដណ្តើមមេដាយសំរិទ្ធជាមួយម៉ាឡេស៊ី ខណៈក្រុមថៃត្រូវប្រកួតជាមួយហ្វីលីពីនដើម្បីដណ្តើមមេដាយមាស។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងវិញ្ញាសាបុរស៣ទល់៣ និងនារី៣ទល់៣ ត្រូវធ្វើឡើងចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមិថុនា ស្អែកនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


