កីឡា
អតីតសមាជិក Man City ម្នាក់ប្រាប់ឲ្យ Hotspur លក់ខ្សែប្រយុទ្ធ Harry Kane ចេញ
ក្លិប Tottenham Hotspur គួរតែលក់ខ្សែប្រយុទ្ធ Harry Kane ចេញដើម្បីយកទឹកប្រាក់នោះផ្តល់ឱកាសឱ្យគ្រូបង្វឹកថ្មីគឺលោក Ange Postecoglou រៀបចំក្រុមឡើងវិញ។ នេះជាការលើកឡើងរបស់លោក Micah Richards អតីតខ្សែការពាររបស់ក្លិប Man City ។
លោក Micah Richards បាននិយាយថា៖«ប្រសិនបើ Kane បន្តស្នាក់នៅ Spurs នៅរដូវក្តៅនេះទៀតនោះ គាត់នឹងអាចចាកចេញនៅចុងរដូវកាលឆ្នាំ២០២៣-២០២៤ លើការផ្ទេរដោយគ្មានតម្លៃខ្លួន»។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane វ័យ ២៩ ឆ្នាំជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវតិ្តសាស្រ្តក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយរកបាន ២៨០ គ្រាប់ ហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់របស់ក្លិបក្នុងរយៈពេល ៩ រដូវកាលកន្លងមកនេះ។
លោក Richards បានបន្ថែមថា ៖«Harry Kane ចង់ក្លាយជាអ្នកស៊ុតបញ្ចូលច្រើនជាងគេនៅក្នុងប្រវិត្តសាស្រ្តរបស់ក្របខណ្ឌ Premier League។ ប៉ុន្តែប្រសិនបើគាត់ផ្លាស់ទៅ Real Madrid ហើយឈ្នះពានរង្វាន់ Champions League ទៀត វាពិតជារឿងដ៏អស្ចារ្យមួយ។ បើបានឈ្នះពានរង្វាន់ La Liga ទៀតនោះ គាត់នឹងទទួលបានជោគជ័យមួយកម្រិតថែមទៀត» ។

ចុងក្រោយលោក Micah Richards នៅតែយល់ឃើញថា ការលក់ខ្សែប្រយុទ្ធ Harry Kane ចេញមុនពេលកុងត្រាផុតកំណត់នៅចុងរដូវកាលឆ្នាំ ២០២៣-២០២៤ គឺជាជម្រើសល្អបំផុតសម្រាប់ក្លិបTottenham Hotspur។ លោកក៏ចង់ឲ្យខ្សែប្រយុទ្ធ Harry Kane ផ្លាស់ទៅក្លិបអភិរាជស Real Madrid ខណៈតារាឆ្នើមរបស់ក្លិប Real Madrid គឺកីឡាករ Karim Benzema បានផ្លាស់ចេញទៅក្លិបថ្មីផងដែរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


