កីឡា
វ៉ិត ចន្ថា បំបែកកំណត់ត្រាចាស់ និងជាកីឡាការិនីពិការខ្មែរទី១ឈ្នះមេដាយមាស៣គ្រឿងអាស៊ានប៉ារ៉ាហ្គេម
កីឡាការិនីអត្តពលិកកម្មពិការឆ្នើម វ៉ិត ចន្ថា បានឈ្នះមេដាយមាស៣គ្រឿងសម្រាប់វិញ្ញាសាទាំង៣ដែលអ្នកស្រីប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

វ៉ិត ចន្ថា បានឈ្នះមេដាយមាសទី១សម្រាប់វិញ្ញាសាលោតចម្ងាយ មេដាយមាសទី២លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងមេដាយមាសទី៣លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ។ លទ្ធផលនេះមានន័យថា កីឡាករិនីរូបនេះធ្វើបានល្អឥតខ្ចោះ១០០%សម្រាប់វិញ្ញាសាទាំង៣ដែលអ្នកស្រីប្រកួតក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វ៉ិត ចន្ថា ជាកីឡាការិនីពិការកម្ពុជាដំបូងគេដែលបានឈ្នះមេដាយមាស២គ្រឿង និងប្រាក់១គ្រឿងពីព្រឹត្តិការណ៍កីឡាជនពិការលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពេលនេះអ្នកស្រីបានបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងការឈ្នះមេដាយមាសដល់ទៅ៣គ្រឿង និងបានក្លាយជាកីឡាការិនីពិការកម្ពុជាដំបូងគេក្នុងការឈ្នះមេដាយមាស៣គ្រឿងក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមតែមួយ ហើយក៏ជាអត្តពលិកពិការកម្ពុជាទី២ដែលបានឈ្នះមេដាយមាស៣គ្រឿងក្នុងពេលតែមួយ បន្ទាប់ពីកីឡាករពិការ វ៉ាន វ៉ុន ឈ្នះមេដាយមាស៣គ្រឿងកាលអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៤។

រហូតដល់ពេលនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះទទួលបានមេដាយមាស៦គ្រឿងហើយគឺ វ៉ិត ចន្ថា រកបាន៣គ្រឿង ក្រុមកីឡាការិនីបាល់បោះកម្ពុជា៣ទល់៣រកបាន១គ្រឿង កីឡាការិនីពិការ ងួន រតនា រកបាន១គ្រឿង និងកីឡាការិនីពិការ យិន សូត រកបាន១គ្រឿង៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


