កីឡា
ក្លិប Al-Hilal ដាក់រ៉ាដាលើ Neymar ដើម្បីប្រជែងក្លិបរបស់ Ronaldo
ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បន្ទាប់ពីបរាជ័យក្នុងការនាំយក Lionel Messi សម្រាប់ត្រៀមរដូវកាលថ្មី ២០២៣-២៤ ដើម្បីប្រជែងជាមួយក្លិប Al-Nassr។

យោងតាមការផ្សាយរបស់ CBS Sports ថា តំណាងក្លិប Al-Hilal ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កំពុងព្យាយាមរៀបចំកិច្ចព្រមព្រៀង និងផ្តល់តម្លៃពលកម្មខ្ពស់ដល់កីឡាករបាល់ទាត់ថ្លៃបំផុតរបស់ពិភពលោក Neymar។
ម្ចាស់មូលនិធិវីនិយោគសាធារណៈរបស់ក្លិបបានដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយក្លិប Al-Nassr ដែលបាននាំចូលកីឡាករ Cristiano Ronaldo និងកីឡាករសំខាន់ផ្សេងទៀតមកកាន់ក្លិប ប្រសិនបើពួកគេអាចបញ្ចុះបញ្ចូល Neymar ឲ្យបោះបង់អាជីពនៅអឺរ៉ុប។
ក្រោយពីការផ្ទេរមកកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១៧ កីឡាករសញ្ជាតិប្រេស៊ីលបានស៊ុតបញ្ចូលទី៨២គ្រាប់ក្នុងការបង្ហាញខ្លូនចំនួន ១១២ ប្រកួត។

កីឡាករ Neymar ជាគោលដៅទី២ បន្ទាប់ពីពួកគេបរាជ័យក្នុងការនាំយកកំពូលកីឡាករ Lionel Messi មកចូលរួមជាក្លិប ដោយសារប្រធានក្រុមអាហ្សង់ទីន Messi បានសម្រេចចិត្តទៅចូលរួមក្លិបអាមេរិក Inter Miami៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


