កីឡា
បង់ក្លាដែសប្រាប់ចំណុចពិសេសដែលជ្រើសរើសកម្ពុជាប្រកួតមិត្តភាព
ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានអ្នកគាំទ្រចូលរួមទស្សនាលើកទឹកចិត្តច្រើនជាកត្តាទាក់ចិត្តក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសមកប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជាវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា លោក Javier Fernadez Cabrera គ្រូបង្វឹកជម្រើសជាតិបង់ក្លាដែសបានលើកឡើងថា ការប្រកួតមិត្តភាពអន្តរជាតិពិតជាសំខាន់ និងជាការធ្វើតេស្តកីឡាករដ៏ចាំបាច់សម្រាប់ការត្រៀមខ្លួនប្រកួតជម្រុះជើងឯកពិភពលោក និងជម្រុះជើងឯកទ្វីបអាស៊ី AFC Cup ជាដើម។
លោក Javier Fernadez បាននិយាយថា ៖«ការប្រកួតនៅលើទីលានត្រូវលេងជាក្រុមមិនមែនលេងជាបុគ្គលទេ។ ខ្ញុំមិនចាប់អារម្មណ៍លើកីឡាករកម្ពុជាល្អៗ ជាពិសេសកីឡាករចាស់ៗដែលមានបទពិសោធច្រើនដូចជា ចាន់ វឌ្ឍនាកា ជាដើម។ ខ្ញុំគិតថា ប្រកួតនេះនឹងតឹងតែង ហើយសង្ឃឹមថា ក្រុមរបស់ខ្ញុំធ្វើបាន»។

បង់ក្លាដែសទើបតែប្រកួតមិត្តភាពអន្តរជាតិឈ្នះកម្ពុជាដោយលទ្ធផល ០-១ កាលពីចុងឆ្នាំ២០២២ ដូច្នេះនៅពេលសួរថា ហេតុអ្វីជ្រើសរើសប្រកួតជាមួយកម្ពុជាទៀត? គ្រូបង់ក្លាដែសបាននិយាយថា ការប្រកួតជាមួយកម្ពុជាពិតជាគួរឲ្យចាប់អារម្មណ៍ និងកក់ក្តៅ ដោយសារម្ចាស់ផ្ទះកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ ហើយអ្នកគាំទ្រស្រឡាញ់ចូលចិត្តចូលទស្សនាផ្ទាល់ច្រើន។
លោកបញ្ជាក់ថា ម្យ៉ាងទៀត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារីកចម្រើន និងមានគុណភាពដែលស័ក្តិសមសម្រាប់ក្រុមរបស់លោកមកប្រកួតមិត្តភាពអន្តរជាតិជាមួយ។

ប្រវត្តិជួបគ្នាមិត្តភាពពីរលើកកន្លងមក កម្ពុជាមិនដែលឈ្នះបង់ក្លាដែសឡើយ។ លើកទី១ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ម្ចាស់ផ្ទះកម្ពុជាបានចាញ់បង់ក្លាដែសដោយលទ្ធផល ០-១ និងលើកទី២ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ចាញ់ ០-១៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


