កីឡា
ប្រុសស្អាត Nick Taylor នឹងបង្ហាញខ្លួនលើកទី២ប៉ះបង់ក្លាដែសយប់នេះ
កីឡាករបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor នឹងបង្ហាញខ្លួនលើកទី២ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ម្ចាស់ផ្ទះកម្ពុជាវេលាម៉ោង៧យប់នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

Nick Taylor ត្រូវបានកោះហៅចូលរួមជម្រើសជាតិកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២២ និងបានបង្ហាញលើកដំបូងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅពេលប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែស នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
បន្ទាប់មក កីឡាកររូបសង្ហានេះត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាដើម្បីប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship) ដែលរូបគេទទួលបានឱកាសបង្ហាញខ្លួនលើទីលាន៥ដង ក្នុងនោះរកបានគ្រាប់បាល់លើកដំបូងតាមរយៈការស៊ុតប៉េណាល់ទីនៅពេលកម្ពុជាបានឈ្នះព្រុយណេដោយលទ្ធផល ៥-១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ក្រោយចប់ពានរង្វាន់ AFF Championship កីឡាករដែលកំពុងជោគជ័យលើការផ្សាយពាណិជ្ជកម្មនេះមិនបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញទេដោយបានចុះកុងត្រាចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង។ រូបគេរកបានគ្រាប់បាល់ជាច្រើនក្នុងពានរង្វាន់ Cambodian League Cup កាលពីប៉ុន្មានខែកន្លងទៅនេះ។
ពេលនេះកីឡាករកើតនៅសហរដ្ឋអាមេរិក និងមានម្តាយជាជនខ្មែរត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មីសម្រាប់ការប្រកួតមិត្តភាពជាមួយជម្រើសជាតិបង់ក្លាដែសដែលជាលើកទី២សម្រាប់ខ្លួនតទល់នឹងក្រុមជម្រើសជាតិមួយនេះ។
តាមរយៈបច្ចេកទេសលេងមួយប៉ះបានល្អ និងលេងលឿនៗ Nick Taylor អាចនឹងចាប់ដៃគូជាមួយកីឡាករវ័យក្មេងលេចធ្លោ សៀង ចន្ធា និង លឹម ពិសិដ្ឋ ខណៈ ចាន់ វឌ្ឍនាកា អាចជាជម្រើសដូរចូលចុងម៉ោងសម្រាប់ប្រយុទ្ធជួរមុខ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


