កីឡា
កីឡាករ៥រូបទទួលបានតម្លៃខ្លួនខ្ពស់ជាងគេនៅលីគអាមេរិក
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាកីឡាករលំដាប់ទី១ដែលទទួលបានតម្លៃខ្ពស់ជាងគេបំផុតនៅក្របខណ្ឌលីគកំពូលអាមេរិក Major League Soccer (MLS) បន្ទាប់ពីរូបគេបានសម្រេចចូលរួមជាមួយក្លិប Inter Miami។
បន្ទាប់មកកីឡាករ Lorenzo Insigne របស់ក្លិប Toronto FC, ខ្សែបម្រើ Xherdan Shaqiri របស់ក្លិប Chicago Fire , កីឡាករ Javier Hernández របស់ក្លិប LA Galaxy និងកីឡាករ Federico Bernardeschi របស់ក្លិប Toronto FC ក៏ទទួលបានប្រាក់ចំណូលខ្ពស់ដែរ។
ខាងក្រោមជាកីឡាករ៥រូបដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅលីគកំពូលអាមេរិក។
១. ខ្សែប្រយុទ្ធ Lionel Messi

ទោះបី Messi មិនទាន់បង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Inter Miami ប៉ុន្តែតាមប្រភពព័ត៌មានបានបង្ហាញថា ក្នុងមួយសប្ដាហ៍រូបគេអាចរកបា្រក់ចំណូលបានប្រមាណ ៩០០,០០០ផោន។ ជាមធ្យមក្នុងមួយឆ្នាំ រូបគេអាចរកប្រាក់ចំណូលបានប្រមាណ ៤៣លានផោន។
២. ខ្សែប្រយុទ្ធស្លាប Lorenzo Insigne

អតីតតារាឆ្នើមរបស់ក្លិប Napoli និងជម្រើសជាតិអ៉ីតាលី រូបនេះរកបានប្រមាណ ២៣៤,០០០ ផោនក្នុងមួយសប្តាហ៍។ ជាមធ្យមក្នុងមួយឆ្នាំរូបគេអាចរកប្រាក់ចំណូលបានប្រមាណជាង ១២លានផោន ។ Insigne ក៏ជាកីឡាករមានប្រាក់ចំណូលច្រើនជាងនៅក្លិប Toronto Fc ផងដែរ។
៣. ខ្សែប្រយុទ្ធស្លាប Xherdan Shaqiri

ខ្សែបប្រយុទ្ធស្លាបសញ្ជាតិស្វីស រូបនេះក្នុងមួយសប្ដាហ៍ទទួលបានបា្រក់ចំណូលបាន ១៣៦,០០០ផោន។ អតីតតារាឆ្នើមរបស់ក្របខ័ណ្ឌ Premier League រូបនេះជាមធ្យមក្នុងមួយឆ្នាំ អាចរកប្រាក់ចំណូលបានប្រមាណជាង ៧លានផោននៅក្លិប Chicago Fire ។
៤. ខ្សែប្រយុទ្ធ Javier Hernández

កីឡាករសញ្ជាតិម៉ិចស៊ិក រូបនេះជាអតីតតារារបស់ក្លិប Manchester United កាលជំនាន់គ្រូបង្វិក Sir Alex Ferguson។ នៅក្លិបអាមេរិក LA Galaxy រូបគេរកបាន១០៥,០០០ផោន ក្នុងមួយសប្តាហ៍។ ជាមធ្យមក្នុងមួយឆ្នាំរូបគេអាចរកប្រាក់ចំណូលបានប្រមាណជាង ៥លានផោន។
៥. ខ្សែបម្រើប្រយុទ្ធ Federico Bernardeschi

អតីតកីឡាកររបស់ក្លិប Juventus ដែលបានផ្ទេរមកក្លិប Toronto FC កាលពីឆ្នាំ ២០២២ រកបានចំណូលប្រមាណ ១០៥,០០០ផោន ក្នុងមួយសប្តាហ៍។ ជាមធ្យមក្នុងមួយឆ្នាំរូបគេអាចរកប្រាក់ចំណូលបានប្រមាណជាង ៥លានផោន។
សូមបញ្ជាក់ថា លីគអាមេរិក MLS ត្រូវបានបែងចែកជាពីរគឺ American MLS League-Eastern Conference មាន១៥ក្រុម និង American MLS League-Western Conference មាន១៤ក្រុម។ ក្នុងចំណោមក្លិបទាំង២៩នេះមាន២៦នៅសហរដ្ឋអាមេរិក និង៣ក្លិបទៀតនៅប្រទេសកាណាដា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


