កីឡា
ប្រធានសមាគមបាល់ទាត់ថៃ លាលែងតំណែង ព្រោះក្រុមខ្លួនប្រើហិង្សា កាលពីស៊ីហ្គេម នៅកម្ពុជា
លោក Somyot Poompanmoung ប្រធានសមាគមកីឡាបាល់ទាត់ថៃ បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែមិថុនាថា លោកទទួលយកការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយនឹងលាលែងពីតំណែង។

គណៈកម្មាធិការជាតិអូឡាំពិកថៃ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីផុតអាណត្តិ Prawit Wongsuwan បានសម្រេចកាលពីថ្ងៃសុក្រថា លោក Somyot គួរតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះជម្លោះដែលផ្ទុះឡើងរវាងកីឡាករបាល់ទាត់ថៃ និងឥណ្ឌូណេស៊ី ក្នុងការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី១៦ខែឧសភា នៅប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ លោក Somyot ក៏និយាយដែរថា លោកនឹងបញ្ជូនលិខិតបញ្ជាក់ពីមូលហេតុនៃការលាលែងនេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (Fifa)។

គួរបញ្ជាក់ថា កាលពីខែឧសភា សមាគមកីឡាបាល់ទាត់ថៃ ក៏បានប្រកាសពិន័យបុគ្គលិក គ្រូបង្វឹក មន្ត្រីក្រុម និងកីឡាករជម្រើសជាតិផងដែរ តាមសំណើរបស់គណៈកម្មការស៊ើបអង្កេតក្រមសីលធម៌ ក្នុងករណីមានបញ្ហានោះ។
កាលនោះ គណៈកម្មការបានសម្រេចដាក់ពិន័យលោក Prasukchok Chokmoh គ្រូបង្គោលអ្នកចាំទី, លោក Mayed Madada និងលោក Phatrawut Wongsripuek ដែលជាមន្ត្រីក្រុម ដោយផ្អាកពីការបំពេញភារកិច្ចក្នុងនាមក្រុមជម្រើសជាតិថៃ ម្នាក់ៗរយៈពេល១ឆ្នាំ។
ចំណែកកីឡាករក៏មាន ២នាក់ផងដែររួមមាន អ្នកចាំទី Sophonwit Rakyat និងកីឡាករ Teerapak Pruengna ត្រូវព្យួរកាតព្វកិច្ច (ចូលរួមក្នុងការប្រកួត) ក្នុងនាមក្រុមជម្រើសជាតិថៃ គ្រប់ឈុតសម្រាប់រយៈពេល៦ខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃសម្រេចដាក់ពិន័យកីឡាករ និងអ្នកពាក់ព័ន្ធការប៉ះទង្គិចជាមួយឥណ្ឌូណេស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


