កីឡា
ថៃសម្រេចដាក់ពិន័យកីឡាករ និងអ្នកពាក់ព័ន្ធការប៉ះទង្គិចជាមួយឥណ្ឌូណេស៊ី
សមាគមកីឡាបាល់ទាត់ថៃ បានប្រកាសពិន័យបុគ្គលិក គ្រូបង្វឹក មន្ត្រីក្រុម និងកីឡាករជម្រើសជាតិថៃ តាមសំណើរបស់គណៈកម្មការស៊ើបអង្កេតក្រមសីលធម៌ ក្នុងករណីមានបញ្ហាក្នុងការប្រកួតបាល់ទាត់ជម្រើសជាតិថៃ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស ដែលជាការប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

គណៈកម្មការស៊ើបអង្កេតការពិត ដឹកនាំដោយលោកឧត្តមសេនីយទោ Amnuay Nimmano បាន និងកំពុងស៊ើបអង្កេតតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ហើយបានបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មការបានសម្រេចដាក់ពិន័យលោក Prasukchok Chokmoh គ្រូបង្គោលអ្នកចាំទី, លោក Mayed Madada មន្ត្រីក្រុម និងលោក Phatrawut Wongsripuek មន្ត្រីក្រុម ដោយផ្អាកពីការបំពេញភារកិច្ចក្នុងនាមក្រុមជម្រើសជាតិថៃ ម្នាក់ៗរយៈពេល១ឆ្នាំ។

ចំណែកកីឡាករក៏មាន ២នាក់ផងដែររួមមាន អ្នកចាំទី Sophonwit Rakyat និងកីឡាករ Teerapak Pruengna ត្រូវព្យួរកាតព្វកិច្ច (ចូលរួមក្នុងការប្រកួត) ក្នុងនាមក្រុមជម្រើសជាតិថៃ គ្រប់ឈុតសម្រាប់រយៈពេល៦ខែ៕

អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


