កីឡា
World Cup នារី៖ ហ្វីលីពីនត្រូវការពិន្ទុដាច់ខាតប៉ះនូវែលសេឡង់់ថ្ងៃនេះ
ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីន ត្រូវការពិន្ទុដាច់ខាតក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ នូវែលសេឡង់ វេលាម៉ោង១២:៣០ថ្ងៃនេះ នៅកីឡដ្ឋាន Wellington Regional សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់បាល់ទាត់នារីពិភពលោក។

នេះជាប្រកួតទី២ វគ្គសន្សំពិន្ទុក្នុងពូល A សម្រាប់ក្រុមទាំងពីរ។ ការប្រកួតដំបូង ម្ចាស់ផ្ទះ នូវែលសេឡង់ចាប់ផ្តើមបានយ៉ាងល្អដោយយកឈ្នះក្រុមជម្រើសជាតិនារីន័រវែសក្នុងលទ្ធផល ១-០ មាន ៣ពិន្ទុឈរលេខ ២ក្នុងពូល A។
ចំណែកហ្វីលីពីនធ្វើមិនបានល្អទេដោយបានចាញ់ក្រុមស្វីសដោយលទ្ធផល ២-០ ឈរលេខ ៤ ក្នុងពូល។ ថ្ងៃនេះជាការប្រកួតដ៏លំបាកមួយរបស់ក្រុមតំបន់អាស៊ានដែលត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ។
បើតាមការព្យាករ ក្រុមនារីហ្វីលីពីនមានភាគរយប្រហែលជា៨% ប៉ុណ្ណោះដែលអាចទទួលបានជ័យជម្នះ ខណៈក្រុមនូវែលសេឡង់មានដល់៧១%ក្នុងការទទួលបានជ័យជម្នះ ។

ក្រុមទាំង២ក៏បានជួបគ្នាក្នុងជំនួបមិត្តភាពកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ពេលនោះក្រុមជម្រើសជាតិនារីន័រវែលសេឡង់បានយកឈ្នះហ្វីលីពីនដោយលទ្ធផល ២-១។
ជំនួបនេះពិតជាចាំបាច់បំផុតសម្រាប់ហ្វីលីពីន ដោយសារចាញ់ការប្រកួតលើកទី១ ដូច្នេះបើចាញ់ការប្រកួតនេះគឺឱកាសតិចតូចបំផុតដែលអាចឡើងទៅ វគ្គ១៦ក្រុមចុងក្រោយ។
ហ្វីលីលីពីន ជាក្រុមមួយក្នុងចំណោមក្រុមជម្រើសជាតិនារីអាស៊ាន២ដែលទទួលបានកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រជើងឯកនារីពិភពលោក បន្ទាប់ពីវៀតណាម។ ក្រុមជម្រើសជាតិនារីទាំងពីរទទួលបានសាទរពីប្រទេសអាស៊ានដែលអាចឡើងទៅដល់ជុំផ្តាច់ព្រ័ត្រ និងជាប្រវត្តិសាស្ត្រដំបូងរបស់ក្រុមទាំងពីរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


