កីឡា
ឃាន់ សុប៉ិន ស្ទើរបោះបង់ចោលបាល់ទាត់ដោយសារបញ្ហាគ្រួសារ
ខ្សែប្រយុទ្ធរបស់បឹងកេត ឃាន់ សុប៉ិន ដែលទើបត្រូវបានហោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំបានតស៊ូនឹងបញ្ហាប្រឈមក្នុងគ្រួសារដើម្បីបន្តលេងបាល់ទាត់រហូតសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។

សុប៉ិន ត្រូវបានកោះហៅចូលរួមក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំដែលបានចេញទៅប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ ខណៈក្រុម U23 កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល A បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ រូបគេក៏បានបង្ហាញខ្លួននៅលើទីលានដែរ។
មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតរូបនេះត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំថែមទៀតដែលនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និង ម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនពេលឈានដល់សម្រេចតាមបំណងប្រាថ្នាជាប់ជម្រើសជាតិ ឃាន់ សុប៉ិន ស្ទើរតែបោះបង់ចោលការលេងបាល់ទាត់ ដោយសារបញ្ហាគ្រួសារ។ តាមពិតទៅ ឪពុករបស់ខ្លួនមិនគាំទ្រនិងហាមឃាត់ក្នុងការលេងបាល់ទាត់។
សុប៉ិន បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«រឿងពិបាកសម្រាប់ខ្ញុំមុនមានថ្ងៃនេះគឺដោយសារបញ្ហាជីវភាពគ្រួសារ។ ឪពុកខ្ញុំហាមឃាត់ មិនចង់ឲ្យខ្ញុំលេងបាល់ទាត់ទេ តែដោយការស្រឡាញ់ ខ្ញុំបានលួចលេង និងបន្តរហូតបានចូលរួមជាមួយក្លិបអាជីព»។

«នៅឆ្នាំ២០១៨ ខ្ញុំបានលេងជាផ្លូវការដំបូង តំណាងឲ្យក្រុមខេត្តសៀមរាប ក្នុងពានរង្វាន់ស៊ែលកាត។ ពេលនោះ ខ្ញុំលេងអត់បានល្អទេ តែក៏អរគុណលោកគ្រូបង្វឹក ដែលផ្តល់ឱកាសឲ្យខ្ញុំលេងបន្តក្នុងក្រុម។ ក្នុងឆ្នាំ២០១៩ ខ្ញុំក៏បានចូលរួមនៅសាលាបាល់ទាត់ជាតិបាទី»។ សុប៉ិន បានបញ្ជាក់។
បន្ទាប់ពីបញ្ចប់ការសិក្សាទុតិយភូមិ និងបាល់ទាត់រយៈពេល៤ឆ្នាំនៅបាទី ឃាន់ សុប៉ិន ត្រូវបានក្លិបបាល់ទាត់បឹងកេតទទួលយកឲ្យចូលរួមជាមួយនៅចុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីលីគរដូវកាលមុនបានបញ្ចប់។

ការប្រកួតនៅដើមរដូវកាលថ្មី២០២៣-២៤ សមាជិកថ្មីរបស់បឹងកេតបានបង្ហាញខ្លួនជាញឹកញាប់សម្រាប់ការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ និងខេមបូឌានព្រីមៀរលីគ។ នៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជ្រើសរើសក្រុមកីឡាករអាយុក្រោម២៣ឆ្នាំត្រៀមទៅប្រកួត AFF U23 Championship នៅប្រទេសថៃ រូបគេត្រូវបានក្រុមការងារក្លិបបឹងកេត បានបញ្ជូនឈ្មោះឲ្យចូលរួមធ្វើតេស្ត។ ទីបំផុត លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានជ្រើសរើសយករូបគេក្នុងចំណោមកីឡាករ២៣នាក់ចុងក្រោយ។
ឃាន់ សុប៉ិន បានបន្ថែមថា៖«កាលប្រកួតដំបូងនៅថៃប៉ះជាមួយក្រុមព្រុយណេក្នុងវគ្គទី១ ខ្ញុំលេងភ័យ@ តែលោកគ្រូ Félix បានឲ្យកម្លាំងចិត្ត និងប្រាប់ខ្ញុំឲ្យហ៊ានលេង កុំខ្លាចគូប្រកួត ហើយនៅវគ្គទី២ខ្ញុំក៏ធ្វើបានល្អ។ ចំណែក២ប្រកួតបន្ទាប់ទៀតខ្ញុំលេងដោយទំនុកចិត្ត និងមិនភ័យខ្លាចទៀតទេ»។

ក្រោយចប់ពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានសម្រេចជ្រើសរើស ឃាន់ សុប៉ិន ចូលរួមក្រុមជម្រើសជាតិកម្ពុជាឈុតធំថែមទៀតដើម្បីត្រៀមការប្រកួតមិត្តភាពជាជាមួយ ហុងកុង និង ម៉ាកាវ។ នេះក៏ជាជោគជ័យថ្មីមួយទៀតដែលរូបគេបានសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួន៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


