កីឡា
អត្តពលិករុស្សី និងបេឡារុស្ស នឹងមិនចូលរួមប្រកួតកីឡាអាស៊ីនៅចិនឡើយ
អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ២០២២ លើកមកឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិនឡើយ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសន្និដ្ឋានថាផែនការនេះ “មិនអាចទៅរួច” ។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបោះឆ្នោតនៅក្នុងមហាសន្និបាតរបស់ខ្លួននៅទីក្រុងបាងកក ក្នុងប្រទេសថៃ កាលពីខែកក្កដា ដើម្បីអនុញ្ញាតឱ្យអត្តពលិករហូតដល់ ៥០០នាក់មកពីប្រទេសទាំងពីរចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលនឹងត្រូវបើកនៅទីក្រុង Hangzhou នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។
IOC បានយល់ព្រមស្វែងរកសំណើរបស់ OCA ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សចូលរួមក្នុងព្រឹត្តិការណ៍នេះជាការជម្រុះអូឡាំពិក ឆ្នាំ២០២៤ លើកីឡាមួយចំនួនរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលអូឡាំពិកកាលពីឆ្នាំមុន។

IOC បាននិយាយថា ៖«គំនិតនៃការអនុញ្ញាតឱ្យអត្តពលិកដែលមានលិខិតឆ្លងដែនរុស្ស៊ី និងបេឡារុស្ស ចូលរួមកីឡាអាស៊ីឆ្នាំ២០២៣ ត្រូវបានស្វែងយល់ ដូចបានពិភាក្សានៅកិច្ចប្រជុំកំពូលអូឡាំពិក កាលពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមិនអាចធ្វើទៅបានដោយសារហេតុផលបច្ចេកទេស»។
អ្នកនាំពាក្យអូឡាំពិកអាស៊ី បាននិយាយថា នឹងមិនមានអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងកីឡាអាស៊ី នោះទេ។ វាគឺជាការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនមែនអូឡាំពិកអាស៊ី នោះទេ។

អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអឺរ៉ុបកាលពីដើមឆ្នាំនេះ ដោយសារការលុកលុយលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ នៅទីក្រុង Hangzhou គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


