Connect with us

កីឡា

រូបភាពក្តៅៗ កម្ពុជាបង្កើតកំណត់ត្រាថ្មីស៊ុតបាន៤គ្រាប់លើម៉ាកាវ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-០ លើ​ក្រុម​ម៉ាកាវ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ FIFA Days នាយប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ទម្លាយ​សំណាញ់​ទី​របស់​ម៉ាកាវ​រហូត​ដល់៤គ្រាប់។ គ្រាប់​បាល់​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ២​គ្រាប់ និង សឿយ វិសាល​១​គ្រាប់​នៅ​វគ្គ​ទី១ ខណៈ​វគ្គ​ទី២ កម្ពុជា​រក​បាន​១​គ្រាប់​ទៀត​ដោយ​​កីឡាករ រ៉ឹង ប៊ុនហៀង។

ចំពោះ​ម៉ាកាវ​លេង​បាន​ល្អ​នៅ​វគ្គ​ទី​២ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​ទេ​ដោយ​​បាន​បុក​បង្គោលទី​ពីរ​ដង។

នេះ​ជា​កំណត់​ត្រា​ថ្មី​របស់​កម្ពុជា​ដែល​ទម្លាយ​សំណាញ់​ទី​របស់​ម៉ាកាវ​រហូត​ដល់​៤​គ្រាប់ ពី​ការ​ជួប​គ្នា​៦​លើក​មុនគឺ​កម្ពុជា​មិន​ដែល​ស៊ុត​ចូល​ទី​របស់​ម៉ាកាវលើស​ពី​៣​គ្រាប់​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម