កីឡា
ការហ្វឹកហាត់ខ្លាំងនៅកាតារធ្វើឲ្យ សៀង ចន្ធា កាន់រឹងមាំជាងមុន
ខ្សែប្រយុទ្ធកីឡាករ សៀង ចន្ធា បន្ទាប់ពីជួយក្រុមជម្រើសកម្ពុជា២ប្រកួតក្នុងជំនួប FIFA Days ត្រូវធ្វើដំណើរទៅប្រទេសកាតារនៅថ្ងៃទី១២ ខែកញ្ញានេះដើម្បីជួយក្រុមក្នុងពានរង្វាន់ Qatar FA Cup នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាកររូបនេះធ្វើការធ្ងន់មែនទែន ក្នុងការបង្ហាញឲ្យជម្រើស១១ដំបូងទាំង២ប្រកួត។ រូបគេរកបាន២គ្រាប់ ជួយឲ្យកកម្ពុជាឈ្នះម៉ាកាវ ៤-០។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រូបគេលេងកាន់តែល្អប្រសើរ និងកម្លាំងស៊ុហ្វខ្លាំងជាងពេលនៅប្រទេសកម្ពុជា។
ការហ្វឹកហាត់នៅប្រទេសកាតារខ្លាំងរហូតធ្វើឲ្យរូបគេស្រកទម្ងន់អស់៥គីឡូក្រាម បូកបន្ថែមទាំងមិនទាន់ទម្លាប់នឹងអាហារ និងរបៀបរស់នៅក្នុងប្រទេសកាតារផង។ ទោះបីជាយ៉ាងណា ការប្រឹងប្រែងនៅប្រទេសកាតារបានធ្វើឲ្យរូបគេកាន់តែរឹងមាំ។

សៀង ចន្ធា បាននិយាយថា៖«សម្រាប់ការហ្វឹកហាត់នៅកាតារគឺខ្ញុំហ្វឹកហាត់ខ្លាំង។ សម្រាប់ទម្រង់លេងរបស់ក្លិបគឺត្រូវដាក់សម្ពោធលើគូប្រកួត ឆ្លងកាត់ពី១ប្រកួតទៅ១ប្រកួត ខ្ញុំត្រូវលេងបែបនេះរហូត។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងរបស់ខ្ញុំកើនឡើងជាមុន»។
នេះជាផលវិជ្ជមានមួយក្រោយការផ្លាស់ទៅលេងនៅក្រៅប្រទេស ដែលធ្វើឲ្យកីឡាករកម្ពុជាទទួលបានការហ្វឹកហាត់និងបច្ចេកទេសបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរហើយជាពិសេសធ្វើឲ្យកីឡាករ សៀង ចន្ធា កាន់តែរឹងមាំមួយកម្រិតទៀត។

ក្លិប Al Shahaniya SC នឹងត្រូវជួបក្លិប Mesimeer នៅថ្ងៃទី១៤ ខែកញ្ញានេះ សម្រាប់ការប្រកួតទី២ វគ្គសន្សំពិន្ទុពូល A ពានរង្វាន់ Qatar FA Cup ។ បច្ចុប្បន្នក្លិបនេះឈរលេខ ១ក្នុងពូល A មាន ៣ពិន្ទុក្រោយយកឈ្នះក្លិប Muaither sc ក្នុងលទ្ធផល ៧-០ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងនោះកីឡាករ សៀង ចន្ធា ក៏រកបាន ១គ្រាប់ដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


